Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​

    (ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករចំនួន ៥តោន មីជាតិចំនួន ២០០កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤០០ យួរ និងត្រីខកំប៉ុងចំនួន ២០ កេស សម្រាប់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ  ស្រុកកំពង់ស្វាយ និងឃុំពាមបាង  ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីប្រគល់ទទួលនេះស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  យោធភូមិភាគទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ នឹងបានរាយការណ៍ជូនឯកឧត្តមនាយឧត្តមសេនីយ៍ប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី អំពីសកម្មភាពកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការជាមួយនឹងកងកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញនិងអាជ្ញាធរដែនដី  ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាបក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។ ហើយបច្ចុប្បន្នកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងបន្តគ្រប់គ្រងការពារទប់ស្កាត់ មិនឲ្យកើតមានឡើងវិញជាថ្មីទៀតនូវបទល្មើសនេសាទខុសច្បាប់នេះ បានទៀតឡើយ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ដែលភាគច្រើនប្រកបរបរនេសាទ ដែលបងប្អូនប្រជានេសាទមួយចំនួនធំអបអរសាទរចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ តែប្រជានេសាទមួយចំនួនតូចដែលធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ មិនសប្បាយចិត្តចំពោះការបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន  ដោយមិនបានគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងប្រទេសជាតិឡើយ។ ហើយជាមួយនោះក៏មានប្រជាពលរដ្ឋមួយចំនួនក៏មានជីវភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

  ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារមនុស្សធម៌ និងបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានជាអាទិ៍ បទល្មើសព្រៃឈើ និងបទល្មើសនេសាទ ទទួលបានលទ្ធផលល្អ ធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការគាំទ្រចំពោះសកម្មភាពនេះ ។

   ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀត ជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនានិងព្រះមហាក្សត្រ ការពារឲ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត នឹងត្រូវបន្តធ្វើសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងជាង១៧​ លាននាក់​ នៅទូទាំងប្រទេស  និងអ្នកជំនាន់ក្រោយៗទៀត ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains