Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម​ រវាងសហគមន៍កសិកម្មទំនេីប​ដំណាំស្រូវបារាយណ៍តាំងគោក ជាមួយក្រុមហ៊ុនខ្មែរ​ ហ្វូត​ គ្រុប​ និងក្រុមហ៊ុន BRM AGRO Co.,Ltd ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម​ រវាងសហគមន៍កសិកម្មទំនេីប​ដំណាំស្រូវបារាយណ៍តាំងគោក ជាមួយក្រុមហ៊ុនខ្មែរ​ ហ្វូត​ គ្រុប​ និងក្រុមហ៊ុន BRM AGRO Co.,Ltd ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម​ស្តីពីការផលិត​ និងផ្គត់ផ្គង់ស្រូវសែនក្រអូប​០១​ និងស្រូវស្រង៉ែស្រាលរវាងសហគមន៍កសិកម្មទំនេីប​ដំណាំស្រូវបារាយណ៍ តាំងគោក ជាមួយក្រុមហ៊ុនខ្មែរ​ ហ្វូត​ គ្រុប និងក្រុមហ៊ុន​ BRM AGRO Co.,Ltd ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ននៅសាលប្រជុំសាលាខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមផងដែរ​ពីសំណាក់​ ឯកឧត្តម​រដ្ឋលេខាធិការ​ យ៉ង​ សាំងកុមារ​ និងឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ​ លោកលោកស្រី ប្រធានមន្ទីរជុំវិញខេត្ត បណ្ដាលក្រុមហ៊ុន និងសមាគមកសិកម្ម។

លោកឧកញ៉ា​ គឹម​ សាវុធ​ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ និងក្រសួងកសិកម្ម​ ក្នុងការចងក្រងសហគមន៍កសិកម្មទំនេីបឡេីង​ដែលពិតជាសារៈសំខាន់ជាច្រេីនដល់គ្រប់ភាគីពាក់ព័ន្ធក្រោមការជ្រាមជ្រែងពីក្រសួងកសិកម្ម​ និងរដ្ឋបាលខេត្ត​កំពង់ធំ​ លោកឧកញ៉ា​ ប្តេជ្ញាបន្តកិច្ចសហការ​ និងខិតខំអនុវត្តបន្ថែមផ្តល់ផលចំនេញដល់សហគមន៍​ និងកសិករ​ បូករួមការធានាទីផ្សារ​ និងលេីកកម្ពស់ពូជស្រូវក្នុងស្រុក។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា  មានកិត្តិយសដែលបានចូលរួមជាសាក្សី​ និងបានគូសបញ្ជាក់ថានេះជាការរកទីផ្សារជូនប្រជាកសិករ​ ដោយរៀបចំគិតគូរបុរេសកម្ម​ ពិនិត្យមេីលសមត្ថភាពរបស់សហគមន៍​ និងផលិតទៅតាមតម្រូវការទីផ្សារ​ សំដៅផលិតឱ្យទទួលបានជោគជ័យ​ និងផ្តល់ផលចំនេញទាំងអស់គ្នា។

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានថ្លែងបន្តថា  ការផលិតនេះទៀតសោត ត្រូវពិនិត្យមេីលទាំងគុណភាព​ និងបរិមាណ​ អនុលោមតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ​ រក្សាទីផ្សារដែលមានស្រាប់ឱ្យបានយូរអង្វែង​ ប្រការសំខាន់ត្រូវកសាងទំនុកចិត្ត​ ស្មោះត្រង់ជាមួយគ្នា​ និងដេីរទៅមុខរួមគ្នា។

សូមបញ្ជាក់ផងដែរថា  បណ្ដាលក្រុមហ៊ុន និងសហគមន៍កសិកម្ម បានចុះហត្ថលេខាទទួលស្គាល់ពីផលិតផលក្នុងស្រុក ដើម្បីឱ្យមានទំនុកចិត្តពីគ្នាទៅវិញទៅមកឱ្យរក្សាបាននូវគុណភាព និងបរិមាណ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains