Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជំនាញ បានចុះពិនិត្យវាយតម្លៃលើពាក្យស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វ ចិញ្ចឹមសត្វ និងកសិដ្ឋានដែលត្រូវស្នើបង្កើតថ្មី និងសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

មន្ត្រីជំនាញ បានចុះពិនិត្យវាយតម្លៃលើពាក្យស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វ ចិញ្ចឹមសត្វ និងកសិដ្ឋានដែលត្រូវស្នើបង្កើតថ្មី និងសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តី បានសហការជាមួយក្រុមការងារមកពីនាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពិនិត្យវាយតម្លៃលើពាក្យស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វ ចិញ្ចឹមសត្វ និងកសិដ្ឋានដែលត្រូវស្នើបង្កើតថ្មី និងសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វ ដែលមានទីតាំង នៅស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

លោក ចាន់ បញ្ញាវ័ន្ត បានបង្ហាញពីទីតាំងដែលត្រូវបង្កើតកសិដ្ឋានមានចំនួន៨គឺ ១.កសិដ្ឋានចិញ្ចឹមជ្រូកសាច់ខ្នាតមធ្យម របស់លោក ហោ ទ្រី ស្ថិតនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ (សុំបន្តសុពលភាព)។ ២.កសិដ្ឋានចិញ្ចឹមជ្រូកសាច់ និងមាន់សាច់ខ្នាតធំ របស់លោក លី គឹមពៅ ភូមិអូរគគី ឃុំជ្រាប់ ស្រុកសន្ទុក (សុំបន្តសុពលភាព)។ ៣.កសិដ្ឋានចិញ្ចឹមជ្រូកសាច់ខ្នាតមធ្យម របស់លោក អ៊ុង ភីរម្យ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក (សុំបន្តសុពលភាព)។ ៤.កសិដ្ឋានចិញ្ចឹមជ្រូកសាច់ខ្នាតមធ្យម របស់លោក ខឹម សុវណ្ណរិទ្ធ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក (សុំបន្តសុពលភាព)។ ៥.កសិដ្ឋានចិញ្ចឹមជ្រូកសាច់ខ្នាតតូច របស់លោក ជ្រុញ ធុន ស្ថិតនៅភូមិតាព្រៀច ឃុំទីពោ ស្រុកសន្ទុក(សុំបន្តសុពលភាព)។ ៦.កសិដ្ឋានចិញ្ចឹមជ្រូកសាច់ខ្នាតតូច របស់លោក សៀកសុខហៀត ស្ថិតនៅភូមិតាព្រៀច ឃុំទីពោ ស្រុកសន្ទុក (សុំបន្តសុពលភាព)។ ៧.កសិដ្ឋានចិញ្ចឹមទា ខ្នាតមធ្យម របស់លោក សុខ កំសាន ស្ថិតនៅភូមិជ្រាប់ ឃុំជ្រាប់ ស្រុកសន្ទុក(សុំបង្កើតថ្មី)។ ៨.កសិដ្ឋានចិញ្ចឹមសត្វចម្រុះខ្នាតមធ្យម របស់លោកស្រី ឆូយ រស្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ(សុំបង្កើតថ្មី)។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ម្ចាស់កសិដ្ឋានទាំងអស់ ត្រូវតែអនុវត្តនៅច្បាប់លក្ខន្តិកៈរបស់កសិដ្ឋាននេះឱ្យបានត្រឹមត្រូវ ចៀសសវាងការចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វឱ្យមានគុណភាព សុវត្ថិភាព ក្នុងការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានសុខភាពល្អ។ សូមឱ្យភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយពីជំងឺផ្សេងៗ ដែលឆ្លងទៅដល់សត្វដល់ម្ចាស់កសិដ្ឋានឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យជំងឺនោះឆ្លងទៅសត្វដែលកំពុងចិញ្ចឹមនៅក្នុងកសិដ្ឋានផងដែរ។ អត្ថបទការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains