Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះទេពសត្ថា សៀង សុខ  អំពាវនាវពុទ្ធសាសនិកត្រូវចូលរួមធ្វើវិបស្សនាធុរ ដើម្បី ចម្រើននូវ សីល សមាធិ និងបញ្ញា

ព្រះទេពសត្ថា សៀង សុខ  អំពាវនាវពុទ្ធសាសនិកត្រូវចូលរួមធ្វើវិបស្សនាធុរ ដើម្បី ចម្រើននូវ សីល សមាធិ និងបញ្ញា

(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្ត ជាព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាមានសង្ឃដីកាដូច្នេះក្នុងឱកាសដែលព្រះអង្គតំណាងដ៏ខ្ពង់ខ្ពស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន បាននិមន្តបិទកម្មវិធីវិបស្សនាធុរ: នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ព្រះទេពសត្ថា សៀង សុខ ព្រះអង្គមានសង្ឃដីកាសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវតែ បដិបត្តិ វិបស្សនាធុរៈបានត្រឹមត្រូវគឺនាំឱ្យយើង មានសីល សមាធិ បញ្ញា ដែលមិនភ្ញាក់ផ្អើល ហើយញ៉ាំងឱ្យអ្នកធ្វើវិបស្សនាធុរៈទាំងអស់កាន់តែមានភាពជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងបដិបត្តិពុទ្ធសាសនាបានត្រឹមត្រូវហើយទ្រទ្រង់ពុទ្ធសាសនាបានគង់វង្សគ្រប់ ៥.០០០ព្រះវស្សា។

ទន្ទឹមនឹងនេះព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ព្រះអង្គគ្រូ និងលោកយាយគ្រូ វិបស្សនាធុរៈ គ្រប់អង្គ គ្រប់រូប ដែលបានលះបង់នូវកម្លាំងកាយចិត្តសព្វបែបយ៉ាង ក្នុងការជួយបង្ហាត់បង្រៀនដល់សីលវ័ន្ត សីលវតី ដែលបានចូលរួមនៅក្នុងវគ្គវិបស្សនាធុរៈអស់រយៈពេលមួយសប្តាហ៍ប្រកបដោយផ្លែផ្កា និងជាទីមោទកភាពក្រៃលែង។

លើសពីនេះព្រះអង្គបាននិមន្ត និងអញ្ជើញព្រះអង្គគ្រូ  លោកយាយគ្រូវិបស្សនាធុរៈគ្រប់អង្គ គ្រប់រូបឱ្យនិមន្ត និងអញ្ជើញចូលរួម បង្ហាត់បង្រៀននៅក្នុងវគ្គវិបស្សនាធុរៈលើកក្រោយៗទៀតហើយបាននិមន្តអញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោងទាំងមូលសូមចូលរួមក្នុងវគ្គបង្រៀនវិបស្សនាធុរៈនៅវគ្គក្រោយៗទៀតឱ្យបានគ្រប់ៗគ្នាប្រកបដោយបុណ្យ និងសទ្ធាជ្រះថ្លា។

លើសពីនេះទៀតព្រះសត្ថាបារមីព្រះមេគណខេត្ត និងជាប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ ព្រះអង្គបានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង និងសាលាអនុគណស្រុកស្ទោង ជាពិសេសព្រះបរិត្តកោសលណិប អ៊ាន ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជាប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈដែលបានបង្កលក្ខណៈនិង បង្ហាត់បង្រៀនដល់សីលវ័ន្ត សីលវត្តីនៅក្នុងវគ្គនេះ ដោយរលូនប្រកបដោយជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់។

សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គវនេះសរុបចំនួន១៤៥រូប គ្រូធម្មាចារ្យ២អង្គ គ្រូធម្មាចារ្យរិនី២រូប សីលវនសីលវត្តីដែលបានចូលរួមនៅក្នុងវគ្គនេះទទួលបានវិញ្ញាបនប័ត្រ ហើយចុងបញ្ចប់នៃកម្មវិធីក៏មានការនិមន្តគោចរបិណ្ឌបាត្រព្រះសង្ឃនិងព្រះធម្មាចារ្យសីលវនសីលវត្តីជាង៣០០អង្គ នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains