Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាលាបឋមសិក្សា ចារជ្រុំ បានសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មីពីរខ្នង និងសមិទ្ធផលផ្សេងៗ

សាលាបឋមសិក្សា ចារជ្រុំ បានសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មីពីរខ្នង និងសមិទ្ធផលផ្សេងៗ

(កំពង់ធំ) ÷ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាចារជ្រុំ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានធ្វើកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាចំនួន២ខ្នង និងសមិទ្ធផលផ្សេងៗទៀត ដែលកម្មវិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត សម្ដេចតែងតែចង់ឃើញប្រទេសកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ. ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញ ធ្វើយ៉ាងណាឱ្យមានការ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ពីទីក្រុងរហូតដល់ជនបទ ហើយជាពិសេសនោះ គឺការកសាងសាលារៀន ឱ្យបានដល់ទីជនបទនិងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះ បើមានសាលារៀនហើយ សូមប្អូនៗ ខិតខំសិក្សារៀនសូត្រ ពីកម្រិតថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ និងបន្ត ឱ្យបានដល់ថ្នាក់បរិញ្ញាបត្រ  ដើម្បីក្លាយយខ្លួនទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយើងឱ្យកាន់តែមានភាពរីកចម្រើនឆាប់រហ័ស។

ជាមួយគ្នានោះផងដែរ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ក៏បានលើកឡើងថា សាលាបឋមសិក្សា ចារជ្រុំ ទទួលសិស្សសិក្សា មានពីរភូមិ គឺភូមិចារជ្រុំ និងភូមិប្រឡាយ ដែលមានសិស្សសរុបចំនួន ១៥៧នាក់ ស្រី៦៧នាក់ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សាលានេះផងដែរ គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដោយសារតែទីតាំងចាស់ រងផលប៉ះពាល់ដោយបាក់ច្រាំងស្ទឹង និងទីតាំងតូចចង្អៀត ទើបត្រូវបង្ខំចិត្តផ្លាស់មកទីតាំងថ្មី. ដោយមានការចូលរួមឧបត្ថម្ភ ពីអាជ្ញាធរមូលដ្ឋាន រួមសហការជាមួយអង្គការ អេដ អេ អាកស្យុង ( AEA) ព្រមទាំងសប្បុរសជននានា បានសហការគ្នា កសាងសាលារៀននេះ មានអគារសិក្សាចំនួន២ខ្នង ស្មើនឹង៥បន្ទប់ ក្លោងងទ្វារ របងសាលា អណ្ដូងទឹក អាងទឹក និងបង្គន់អនាម័យ ប្រព័ន្ធចម្រោះទឹកសុវត្ថិភាព ដែលចំណាយទឹកប្រាក់សរុបអស់ចំនួន ២២.៤៩៧.២០០រៀល និង១៩.៧០០ដុល្លារសហរដ្ឋអាមេរិក។

លោកអភិបាលស្រុក ក៏បានបន្តទៀតថា ដោយសារតែសាលានេះ មានការកសាងឡើង ដោយមានការចូលរួមឧបត្ថម្ភពីសប្បជនក៏ដូចជាអង្គការដៃគូ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរនោះ សូមប្អូនៗសិស្សានុសិស្ស ត្រូវតែចូលរួមថែរក្សាសមិទ្ធផលថ្មីនេះ ឱ្យបាននៅគង់វង្សយូរអង្វែង សម្រាប់បងប្អូនកូនចៅយើងជំនាន់ក្រោយៗទៀតបានមកសិក្សានៅទីនេះផងដែរ។ ម្យ៉ាងវិញទៀត សូមប្អូនៗទាំងអស់គ្នា ខិតខំសិក្សារៀនសូត្រ ដើម្បីខ្លាយខ្លួនទៅជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ទៅថ្ងៃអនាគត ដ៍ត្រចះត្រចង់៕
អត្ថបទ លោកលន សុភា.ពិនិត្យដោយសេក សាវេត

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains