Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អ្នកសារព័ត៌មានជាង៣០នាក់ អញ្ជើញចូលរួមហូបអាហារសាមគ្គី នៅស្នងការនគរបាលខេត្តកំពង់ធំ

អ្នកសារព័ត៌មានជាង៣០នាក់ អញ្ជើញចូលរួមហូបអាហារសាមគ្គី នៅស្នងការនគរបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីអាហារសាមគ្គីមួយ ដោយអញ្ជើញភ្ញៀវមកពីក្រសួងស្ថាប័នមន្ទីរជុំវិញខេត្ត និងអ្នកសារព័ត៌មានជាង៣០នាក់ ចូលរួមផងដែរ។

កម្មវិធីនេះ មានគោលបំណងធ្វើឱ្យកាន់តែរឹងមាំសម្ព័ន្ធភាពល្អរវាងអង្គភាពនគរបាល និងមិត្តអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងសន្តិសុខសាធារណៈនៅក្នុងខេត្ត។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ចំពោះការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពនានារបស់អាជ្ញាធរ និងជំនួយក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសនេះ ផងដែរ អ្នកសារព័ត៌មានបានបង្ហាញពីការសរសើរចំពោះការប្រឹងប្រែងរបស់ស្នងការខេត្ត និងបានស្នើសុំឱ្យមានកិច្ចសហការជាបន្តបន្ទាប់ ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ កម្មវិធីអាហារសាមគ្គីបានប្រព្រឹត្តទៅក្នុងបរិយាកាសពោរពេញទៅដោយភាពរីករាយ ស្និទ្ធស្នាល និងសេចក្តីទុកចិត្តបំផុត។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains