Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះពិនិត្យមើលការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នង ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះពិនិត្យមើលការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នង ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៥ 
លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីសាខា អមដំណើរដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ព្រមទាំងក្រុមការងារឃុំ/ភូមិ បានចុះពិនិត្យមើលការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នងដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ចំនួន០៤ភូមិ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បានរាយការណ៍ពីមូលហេតុកើតឡើងដោយភ្លៀង និងខ្យល់កន្ត្រាក់នៅវេលាម៉ោង១៥និង៣០នាទី នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥ មានភ្លៀងនិងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូង បង្កឱ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នង និងរបើកដំបូលអស់ទាំងស្រុងចំនួន១០ខ្នង មានចំនួន៤ភូមិគឺ ភូមិខ្សាច់ល្អិតប៉ះពាល់ផ្ទះ៤៦ខ្នង ភូមិគូប៉ះពាល់ផ្ទះ០១ខ្នង ភូមិចុងដូងប៉ះពាល់០២ខ្នង និងភូមិទួលសាលាប៉ះពាល់០៧ខ្នង ពុំមានប៉ះពាល់អាយុជីវិតមនុស្ស សត្វនោះឡើយ។

លោក កែវ ផល បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្ដែងនៅក្នុងឃុំមានផ្ទះជាច្រើនរបើកដំបូលស័ង្កសី ក្បឿង និងសម្យាប ដែលខូចខាតផ្នែកខ្លះឬអស់ទាំងស្រុង ក្នុងចំណោមនេះ មានផ្ទះខ្លះដែលខូចខាតដល់ជញ្ជាំង ដែលបណ្ដាលមកពីកត្តាធម្មជាតិ បានធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប៉ះពាល់ដំណាំផ្សេងៗ។ ការចុះជាក់ស្ដែងនេះសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួន គាត់បានជួសជុល និងប្រក់ដំបូលបានមួយចំនួនហើយ ព្រោះការពារកុំឱ្យមានភ្លៀងធ្លាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិគាត់នៅក្នុងផ្ទះ។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែម ពេលមានភ្លៀង ខ្យល់ ផ្គររន្ទះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ រកកន្លែងដែលមានសុវត្ថិភាព ចៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដើម្បីការពារដល់អាយុជីវិតមនុស្ស និងសត្វ ព្រមទាំងដំណាំផ្សេងៗដែលនៅជុំវិញផ្ទះផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains