Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយធម៌ទៅប្រគល់ជូនដល់គ្រួសារស្លាប់ដោយរន្ទះបាញ់  នៅស្រុកតាំងគោក

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយធម៌ទៅប្រគល់ជូនដល់គ្រួសារស្លាប់ដោយរន្ទះបាញ់  នៅស្រុកតាំងគោក 

(កំពង់ធំ)÷ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥  សាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ធំ  ក្រោមការដឹកនាំដោយ លោកជំទាវ លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍សាខាកាកក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក  មន្ត្រីក្រុមប្រតិបត្តិ បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ក្ខដល់គ្រួសារសពដែលរងគ្រោះដោយរន្ទះបាញ់ស្លាប់ នៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក  ដែលជនរងគ្រោះមានឈ្មោះលោក នួន សាន អាយុ៣៨ឆ្នាំ  មានសមាជិក០៦នាក់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
 
នាឱកាសនោះផងដែរលោកជំទាវ លំ គន្ធារី បានថ្លែងនូវការសោកស្ដាយ និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារនៃសព ដែលមរណភាពដោយរន្ទះបាញ់  គ្រួសារសពត្រូវតែតាំងចិត្តឱ្យបានរឹងមាំ ដើម្បីចិញ្ចឹមកូនដែលនៅតូចៗ ឱ្យពួកគាត់បានចូលរៀនដូចកុមារដទៃដែរ។សូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធ លោក នួន សាន  បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុងដំណើរបេសកកម្មនាថ្ងៃនេះផងដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ សូមខិតខំប្រកបរបររកស៊ីប្រចាំថ្ងៃដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំគឺ(ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) សម្រាកក្នុងមុងដើម្បី ចៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលាមិនថាមនុស្សចាស់ឬក្មេងឡើយ។

សូមបញ្ជាក់ផងដែរថា អំណោយបានប្រគល់ជូនគ្រួសារសពរួមមាន÷ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ និងថវិការមួយចំនួនផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains