Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ នៅស្រុកសន្ទុក ខណៈជនល្មើសរត់គេចខ្លួនបាត់ស្រមោល

សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ នៅស្រុកសន្ទុក ខណៈជនល្មើសរត់គេចខ្លួនបាត់ស្រមោល

(ខេត្តកំពង់ធំ)៖ រថយន្ត១គ្រឿងដែលតែងតែដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ចេញពីចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ច ចម្រុះខេត្តកំពង់ធំ ធ្វើការបង្ក្រាបបានហើយ ប៉ុន្តែជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។

ក្រោមបទបញ្ជាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងធ្វើការសម្របសម្រួលដោយព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៩និង១៥នាទីព្រឹក កម្លាំងចម្រុះខេត្តកំពង់ធំ បានធ្វើការបង្ក្រាបរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខកំពង់ចាម3A-3085 នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទាក់ទងព័ត៌មានខាងលើនេះសមត្ថកិច្ចពុំបានឱ្យដឹងពីប្រភេទឈើ និងចំនួនឈើប៉ុន្មាននោះឡើយ គ្រាន់តែបញ្ជាក់ថា ជនល្មើសបានរត់គេចខ្លួនបាត់ នៅពេលដែលសមត្ថកិច្ចយើងចុះទៅពិនិត្យទីតាំងអុសជាក់ស្តែង។ បច្ចុប្បន្នវត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ចំណាត់ការបន្តតាមនិតិវិធី។

ដោយឡែកប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះបានឱ្យដឹងថា រថយន្តដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះ ត្រូវគេស្គាល់ថាជាកម្មសិទ្ធិរបស់ឈ្មោះ ភ័ក្រ  រស់នៅភូមិអូរគរគីក្រោម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឈ្មោះ ភ័ក្រ ជាឈ្មួញដុះស្លែប្រចាំតំបន់នេះជាយូរឆ្នាំហើយដែរ ជាអ្នកកៀគរប្រជាពលរដ្ឋឱ្យចូលទៅកាប់បំផ្លាញព្រៃឈើពីតំបន់ព្រៃឡង់ ហើយដឹកតាមឡានកែច្នៃ(បុកស័រ) និងគោយន្តកន្តៃ្រយ៍មកស្តុបទុកនៅភូមិអូរក្រពើ ទើបមានរថយន្តមកប្រមូល ដឹកចេញបន្តក្នុងមួយថ្ងៃ២ ទៅ៣ជើង ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ ទើបតែឃើញបង្ក្រាបបាននៅពេលនេះទេ។

ក្នុងនោះប្រជាពលរដ្ឋមានការគាំទ្រ ចំពោះចំណាត់ការ របស់សមត្ថកិច្ចក្នុងការបង្កា បង្ក្រាប ទប់ស្កាត់រាល់បទល្មើសបំផ្លាញធនធានធម្មជាតិ នានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសសូមសំណូមពរអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត មេត្តាស្រាវជ្រាវ និងធ្វើសាវតាជាតិលើបុគ្គលឈ្មោះ ភ័ក្រ ដែលជាជនបំផ្លាញជាតិ យកមកអនុវត្តផ្លូវច្បាប់ ខាងតែបាន ដោយគ្មានការលើកលែង យោងតាមប្រសាសន៍ និងបទបញ្ជាយ៉ាងតឹងរឹង របស់ប្រមុខថ្នាក់ដឹកនាំប្រទេស ក្នុងការបង្ក្រាបទៅបទល្មើសមិនថាបទល្មើសនេសាទ ឬបទល្មើសព្រៃឈើនោះឡើយ គឺបង្ក្រាបមិនដកដៃ៕ អត្ថបទរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains