Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន បានមានសង្ឃដីការថា÷ ការធ្វើបដិបត្តិធុតង្គ និងវិបស្សនាធុរៈ គឺដើម្បីធានានូវការផ្សព្វផ្សាយពុទ្ធសាសនាឱ្យបានទូលំទូលាយដល់ពុទ្ធសាសនិក

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន បានមានសង្ឃដីការថា÷ ការធ្វើបដិបត្តិធុតង្គ និងវិបស្សនាធុរៈ គឺដើម្បីធានានូវការផ្សព្វផ្សាយពុទ្ធសាសនាឱ្យបានទូលំទូលាយដល់ពុទ្ធសាសនិក

(កំពង់ធំ)÷ ព្រះអង្គបានមានសង្ឃដីកាដូច្នេះនៅក្នុងឱកាសដែលព្រះអង្គព្រមទាំងព្រះមន្ត្រីសង្ឃខេត្ត/ស្រុក បាននិមន្តជាព្រះអធិបតីភាពក្នុងពិធីបើកវគ្គបដិបត្តិធុតង្គ និងប្រកាសតែងតាំងប្រធានមណ្ឌលវិបស្សនាធុរៈស្រុកស្ទោង ព្រមទាំងគណៈកម្មាធិការ ស្ថិតនៅវត្តឃ្លាំងខ្មូត ភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥។

ព្រះអង្គបានមានសង្ឃដីកាសង្កត់ធ្ងន់ ព្រះករុណា ព្រះថេរានុថេរគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា សីលវន្ត សីលតី  ដែលមានសេចក្តីជ្រះថ្លាបដិបត្តិធុតង្គ ជាកិច្ចសំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលភិក្ខុ ឬអ្នកអ្នកមានសីល មានសេចក្តីប្រាថ្នាតិច បដិបត្តិដើម្បីជំរះនូវសីលឱ្យស្អាតបរិសុទ្ធផូរផង់ ដើម្បីកម្ចាត់បង់នូវ
កិលេស មានតណ្ហា និងមានះ ជាដើម ដែលកើតឡើងក្នុងសន្ថាន ដើម្បីតម្កល់ខ្លួនក្នុងគុណ មានសន្តោសគុណ និង អប្បិច្ឆភាគុណជាដើម និងដើម្បីញ៉ាំងចិត្តឱ្យប្រពិត្តទៅសមគួរ ដល់ភាវនាកម្ម
កិរិយាស្វែងរកនូវព្រះនិព្វានដ៍ឆាប់រហ័ស។

ទន្ទឹមនឹងនេះដើម្បីញ៉ាំឱ្យការធ្វើបដិបត្តិធុតង្គ និងវិបស្សនាធុរៈ ទទួលបាននូវលទ្ធផលល្អប្រសើរប្រកបដោយសីលនិងធម៌វិន័យ អ្នកធ្វើបដិបត្តិទាំងអស់ត្រូវ តម្កល់ចិត្ត ការគោរពបដិបត្តិនៅវិន័យ ដោយជ្រះថ្លានិងខ្ជាប់ខ្ជួនគ្រងស្បង់ចីវរ និង សម្លៀកបំពាក់ មានចែងនៅក្នុងពុទ្ធបញ្ញត្តិនិងវិន័យគឺ ផ្នែកបព្វជិត៖ ក.ភិក្ខុ និងសាមណេរ ត្រូវប្រើប្រាស់ត្រៃចីវរ និងសមណបរិក្ខាដែលមានសម្តែងនៅក្នុងព្រះវិន័យមានចីវរពណ៍ទឹកក្រូចលឿង ។
ខ.ផ្នែកគ្រហស្ថ៖ ទាំងពីរភេទ ត្រូវប្រើប្រាស់ពណ៌សសុទ្ធតាមប្រភេទដូចខាងក្រោម៖ ១.ឧបាសក ត្រូវស្លៀកខោស ពាក់អាវស ពានាក្រមាស ពីរខាងក្រៅ វៀចាកប្រើប្រាស់សម្លៀកបំពាក់ផ្សេង
។ ២.ឧបាសិកា ត្រូវស្លៀកសំពត់ស ពាក់អាវសដៃវែង ពានាក្រមាស ពីខាងក្រៅ ។
គ.សម្ភារៈ ដែលត្រូវយកជាប់ជាមួយមាន មុងសមាធិ១ និង កន្ទេលបត់១ និងសម្ភារៈមានបាត្រជាដើម ។

សូមបញ្ជាក់ថា កម្មវិធីបដិបត្តិធុតង្គនេះមានរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ នេះ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains