មន្ទីរកិច្ចការនារីខេត្តបានសហការជាមួយអាជ្ញាធរស្រុក និងឃុំរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរនៅឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក
(កំពង់ធំ)÷ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នំាម្សាញ់ សប្តស័ក ព-ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នំា២០២៥
មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរស្រុក និងឃុំ បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរនិងការបញ្ជ្រាបជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកស្រី ស៊ិន សុីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រីឡេង សុខី អភិបាលស្រុកសន្ទុក នៅឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ពេលព្រឹកនៅឃុំបឹងល្វាដែលមានអ្នកចូលរួមចំនួន១០០នាក់ស្រី៤២នាក់
។ ពេលរសៀលនៅឃុំក្រយា ចំនួន៩៩នាក់ ស្រី៥៣នាក់។
អ្នកចូលរួមសរុបទំាង២ឃុំ ១៩៩នាក់ស្រី៩៥នាក់។
លោកស្រី ស៊ិន សុីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានបង្ហាញពីគោលបំណងបង្កើនការយល់ដឹងអំពីសីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្តាយ តួនាទីបុត្រធីតា និងច្បាប់ពាក់ព័ន្ធនានា និងយល់ដឹងអំពីការលើកកម្ពស់កាយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់នៅក្នុងសហគមន៍និងផ្តល់ឱកាស
ឲ្យប្រជាពលរដ្ឋមានការចូលរួមបញ្ចេញមតិយោបល់លើបញ្ហាផ្សេងៗទាក់ទងនឹងជំងឺគ្រុនចាញ់មកធ្វើការពិភាក្សាស្វែងរកដំណោះស្រាយនឹងទៅទទួលសេវាពិនិត្យព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។ ដើម្បីកាត់បន្ថយបញ្ហាកើតមានក្នុងគ្រួសារ,នៅតាមសហគមន៍និងឲ្យមានការរស់នៅប្រកបដោយ សុខសុវត្ថិភាព និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ផងដែរថា នៅក្នុងវគ្គផ្សព្វផ្សាយនិងបញ្ជ្រាបនេះផងដែរយើងមានបញ្ជីសំណួរឆ្លើយចាប់រង្វាន់មានសារុង និងមុងជ្រលក់ថ្នាំជូនអ្នកចូលរួមឆ្លើយសំណួរត្រូវក្នុងនោះមានសារុងចំនួន ២០ និងមុងចំនួន២៥។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។