Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

(កំពង់ធំ)៖ ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និតំបន់ជុំវិញ ឆ្នាំ២០២៥-២០២៨ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម ណេប សាមុត ថ្លែងថា ដើម្បីឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក យើងត្រូវប្រែក្លាយប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន រួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុង ដោយប្រើប្រាសសក្តានុពល និងធនធានវប្បធម៌ និងធម្មជាតិ ព្រមទាំងចូលរួមដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងការអភិវឌ្ឍសហគមន៍ តាមរយៈ ការបង្កើត និងបង្កើនឱកាសការងារ និងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ ដោយទាមទារឱ្យមានផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផល និងសេវាកម្មដែលមាននៅក្នុងតំបន់ តាមរយៈការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងការបញ្ជាបការយល់ដឹងពីសក្តានុពលទេសចរណ៍ក្នុងតំបន់នេះឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកទស្សនាឱ្យបានកាន់តែច្រើនជាងមុន និងមកច្រើនដង។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ខេត្តកំពង់ធំស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា មុនសម័យអង្គរទៅទៀត ដែលស្ថិតនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់នេះមានប្រាសាទចំនួន ៣២៧ បែងចែកជា ០៣ផ្នែកមាន ៖ ក្រុមប្រាសាទសំខាន់ៗមាន ប្រាសាទសំបូរ, ប្រាសាទតោ, និងប្រាសាទយាយព័ន្ធ ក្នុងនោះមានក្រុមរណប ប្រាសាទផ្សេងៗនៅខាងត្បូង និងរបងរមាស និងរាជធានីចាស់ថែមទៀតផង។

ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់ខេត្តជុំវិញ ផ្សារភ្ជាប់ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នា ឯកឧត្តមអភិបាលអភិបាលខេត្តបានថ្លែងជូនអង្គសិក្ខាសាលាថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំយន្តការរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ និងបងប្អូនប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ បានធ្វើការសិក្សានាពេលនេះ ប្រកបដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបានគោលដៅរួម ស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» របស់សម្ដេចមហាបវរធិបតី។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ-

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains