Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ហ៊ិន សោភ័ណ និងសហការី បានចុះសិក្សាស្រាវជ្រាវពិធីឡើងអ្នកតានៅទួលសំសៃ នៅសង្កាត់ស្រយ៉ូវ 

លោក ហ៊ិន សោភ័ណ និងសហការី បានចុះសិក្សាស្រាវជ្រាវពិធីឡើងអ្នកតានៅទួលសំសៃ នៅសង្កាត់ស្រយ៉ូវ 

(កំពង់ធំ)៖ ដោយមានការដឹកនាំពីឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចាត់ឱ្យ លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ធំ និងសហការី បានចុះសិក្សាស្រាវជ្រាវពិធីឡើងអ្នកតានៅទួលសំសៃ ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងពិធីឡើងអ្នកតានៅទួលសំសៃ មានកិច្ចពិសេសមួយចំនួនដែលតំបន់ផ្សេងៗទៀតពុំមានឡើយ ដូចជា ការទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង និងការននៀលភក់សុំទឹកភ្លៀងជាដើម។ ក្រៅពីនេះ នៅក្នុងពិធីឡើងអ្នកតានេះ មានការលេងភ្លេងនិងរាំបញ្ជាន់រូប និងមានលេងល្បែងប្រជាប្រិយខ្មែរមួយចំនួនផងដែរ។

នៅក្នុងឱកាសនេះ លោក ហ៊ិន សោភ័ណ បានថ្លែងសំណេះសំណាល ថ្លែងអំណរគុណ និងបានប្រគល់ជូនបណ្ណសរសើរដល់សហគមន៍ភូមិរកា ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការចូលរួមថែរក្សាទំនៀមទម្លាប់បុរាណនេះឱ្យបានគង់វង្ស។ ជាពិសេស គឺកិច្ចទាញព្រ័ត្រឫស្សីដើម្បីសុំទឹកភ្លៀងរបស់អ្នកភូមិរកានេះ បានល្បីសុះសាយពាសពេញប្រទេស ហើយបានកត់ត្រាទុកជាតឹកតាងមួមួយដ៏សំខាន់ ក្នុងដំណើរការចុះបញ្ជីល្បែងទាញព្រ័ត្រទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិពិភពលោកនៃមនុស្សជាតិ ពោល សូម្បីតែព្រ័ត្រឫស្សីដែលគេបានធ្វើកិច្ចរួច ក៏ធ្លាប់មានអ្នកជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកយកទៅរក្សាទុកនៅរាជធានីភ្នំពេញដែរ។ ដ្បិត ព្រ័ត្រដែលធ្វើអំពីឫស្សីយកមកធ្វើកិច្ចក្នុងពិធីឡើងអ្នកតាបែបនេះ គេមិនធ្លាប់ឃើញមាននៅតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជាឡើយ។

លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដែលមានឈាមជ័រជាអ្នកមានស្រុកកំណើតនៅក្នុងតំបន់នេះដូចគ្នា ក៏បានសំណូមពរឱ្យអ្នកស្រុកបន្តប្រណិប័តន៍កិច្ចពិធីបែបជំនឿជីវចលនេះជាបន្តទៀត ដើម្បីរក្សាបាននូវអត្តសញ្ញាណ និងជាផ្នែកមួយនៃការអភិរក្សមត៌កដ៏មានតម្លៃរបស់សហគមន៍របស់ខ្លួន ព្រោះកិច្ចពិធីបែបជំនឿជីវចលនៅក្នុងភូមិរកាគឺមានលក្ខណៈសម្បូណ៌បែបខ្លាំងណាស់ ដូចជា កិច្ចឡើងលោកតានៅប្រាសាទព្រះធាតុរកា កិច្ចឡើងលោកតាទួលដំរីស កិច្ចឡើងលោកតាទួលសំសៃ កិច្ចឡើងលោកតានៅទួលបឹងធំ កិច្ចឡើងលោកតានៅទួលបឹងផ្នាំង (រយៈពេល ៣ ថ្ងៃ ប្រារព្ធនៅខែពិសាខ) និងជាពិសេស គឺបុណ្យចន្រ្ទស្រាតដែលជាកិច្ចសុំទឹកភ្លៀងដ៏សំខាន់មួយនៅទួលធំ ប្រារព្ធនៅខែជេស្ឋ ហើយក្នុងពិធីនេះមានគេត្រណមមួយ គឺហាមមិនឱ្យមមនុស្សប្រុសចូលរួមជាដាច់ខាត ព្រោះកិច្ចមួយចំនួនមានបង្ហាញរូបភាពកេរ្តិ៍ខ្មាសរបស់ស្រ្តី។

សូមបញ្ជាក់ថា ការទាញព្រ័ត្រឫស្សីក្នុងពិធីឡើងអ្នកតានៅភូមិរកា គឺគេត្រូវទាញឱ្យដាច់បែកចេញជាពីរ។ ប្រសិនបើទាញមិនដាច់ទេ នៅក្នុងកិច្ចបញ្ជូនគេត្រូវយកកាំបិតផ្គាក់មកកាត់ព្រ័ត្រនេះឱ្យដាច់ជាពីរតែម្តង។ ការផ្តាច់ព្រ័ត្របែបនេះក្នុងគំនិតបញ្ជាក់ថា ឧបទ្រពចង្រៃនៅក្នុងភូមិស្រុកដែលមាននៅក្នុងឆ្នាំចាស់ សូមឱ្យផ្តាច់ចេញឱ្យអស់ ហើយប្តូរមកវិញជាសិរីសួស្តីនិងភោគផលបរិបូណ៌នៅក្នុងឱកាសឆ្នាំថ្មី ជាពិសេស គឺភោគផលទឹកភ្លៀងសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់អ្នកស្រុក ពោល គឺប្រៀបដូចជាសញ្ញាណមួយនៃការផ្តាច់ចេត្រឈានចូលពិសាខដែលជាពេលចាប់ផ្តើមវដ្តកសិកម្មជាថ្មី។ អត្ថបទមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains