Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់គោលការណ៍០៨ចំណុច ដល់កងកម្លាំងនគរបាលជាតិ សំដៅរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់គោលការណ៍០៨ចំណុច ដល់កងកម្លាំងនគរបាលជាតិ សំដៅរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណ២០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមបំពេញបេសកកម្មការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេលកន្លងទៅថ្មីៗនេះ ធានា
បានសុខសុវត្ថិភាពល្អ ពុំមានហេតុការណ៍អ្វីមួយ កើតមានឡើងគួរឲ្យកត់សម្គាល់ឡើយ ។

បន្ថែមពីលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវគោលការណ៍០៨ចំណុវ ដល់ ផែនការងារជំនាញ និងអធិការនគរបាលទាំង០៩ក្រុង-ស្រុក រួមមាន÷ ១.ពង្រឹងរបៀបរបបការងារជំនាញ បែបបទការងាររដ្ឋបាល។ ២.ការងារចរាចរណ៍ផ្លូវគោក (បន្តការផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រិះស្ថាន សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាសបញ្ជ្រាបការយល់ដឹង និងបំផុសស្មារតីឱ្យមានការចូលរួមប្រុងប្រយ័ត្ន ចំពោះហានិភ័យ ដែលកើតមានឡើងអំពីគ្រោះថ្នាក់ចរាចរណ៍)។(ប្រើប្រាស់វិធានការរដ្ឋបាល ចុះល្បាតចល័ត ត្រួតពិនិត្យតាមភូមិសាស្ត្រ តាមតម្រ៉ាយផ្លូវគោលដៅងាយរងគ្រោះ)។(ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក)។
៣.បទល្មើសព្រហ្មទណ្ឌ លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ទោះបីជាបទល្មើសមានការថយចុះយ៉ាងណាក្តី សូមមន្ត្រីជំនាញ ត្រូវបន្តពង្រឹងវិធានការជំនាញ វិធានការរដ្ឋបាល គ្រប់គ្រង ត្រួតត្រា ស្រាវជ្រាវ ចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី។ ៤.ការងារផ្ដល់អត្តសញ្ញាណប័ណ្ណ បង្កើនសេវាសាធារណៈ ជូនប្រជាពលរដ្ឋ រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ៥.ការងារ ប្រឆាំងគ្រឿងញៀន លើកទឹកចិត្ត ដល់មន្ត្រីជំនាញ បង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម សំដៅទប់ស្កាត់ កាត់បន្ថយ បទល្មើសគ្រឿងញៀន ដែលកើតមានឡើងតាមមូលដ្ឋាន ។ ៦.រៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ០៧ យ៉ាង នៃគោលនយោបាយ”ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព” ដល់ប្រជាពលរដ្ឋ និងទទួលយកយោបល់ បញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយ
ជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ។
៧.ការងារអន្តោប្រវេសន៍ គ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលវត្តមានជនបរទេស ដែលស្នាក់នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។ ៨.បន្តថែរក្សា ការងារសាមគ្គីភាព ជាមួយមន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត ដោយកិច្ចសហការល្អ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains