Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ ២០២៣-២០២៨

សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ ២០២៣-២០២៨

(កំពង់ធំ)÷ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានរៀបចំសិក្សាសាលាផ្សព្វផ្សាយ យុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ ២០២៣-២០២៨ នៅមន្ទីរផែនការខេត្តកំពង់ធំ ក្រោម អធិបតីភាពរបស់ ឯកឧត្តម ហុង ម៉េងហូរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង ផែនការ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីក្នុងនាយកដ្ឋានសេវាព័ត៌មាន ស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា តំណាងអង្គភាព ជុំវិញខេត្ត។

បន្ទាប់ពីឯកឧត្តមចាន់ តារា អភិបាលរងខេត្តកំពង់ធំអានសន្ទរកថាស្វាគមន៍ជូនអង្គសិក្ខាសាលារួចមក   មានប្រសាសន៍បើកអង្គសិក្ខាសាលា ឯកឧត្តម ហុង ម៉េងហួ បានគូសបញ្ជាក់ពី វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិ ជាតិថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ ការវិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យ ស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំរៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួមទាំងការងារសម្របសម្រួលនៅក្នុង ប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងវិស័យ ស្ថិតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល។ មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត របស់រាជរដ្ឋាភិបាលមាន កាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួនសម្រាប់ផ្តល់ដល់អ្នកប្រើប្រាស់ទូទៅ។ ស្រប ពេលដែលកម្ពុជាបានធ្វើកំណែទម្រង់គួរឲ្យកត់សម្គាល់លើការវិនិយោគ ការគ្រប់គ្រងវិស័យសាធារណៈ និងការធ្វើ ឱ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ មានបញ្ហាប្រឈមសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងតម្រូវការផលិតទិន្នន័យ ដែល មានលក្ខណៈបំបែកលម្អិត ជាមួយនឹងភាពខ្វះខាតធនធាន និងតម្រូវការនូវប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយភាពរឹងមាំ និងមានចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សម្រាប់ស្ថិតិ។ ការពង្រឹង សមត្ថភាពស្ថិតិ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រព័ន្ធស្ថិតិជាតិ នៅតែជាអាទិភាពបន្ត ដើម្បីធានា ការប្រើប្រាស់ទិន្នន័យក្នុងការគាំទ្រដល់ការតាក់តែងគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋា ភិបាលទទួលបាលទ្ធផលប្រកបដោយផ្លែផ្កា។

លោក រ៉ុងសារ អគ្គនាយករងនៃវិទ្យាស្ថានជាតិស្ថិតិ បានបកស្រាយអំពីសារៈសំខាន់នៃសិក្ខាសាលា ផ្សព្វផ្សាយក្នុងគោលបំណងយល់ដឹងស្ថិតិផ្លូវការ និងផែនការសកម្មភាពនានា ដោយផ្អែកលើការប្រើប្រាស់ទិន្នន័យ ជាភស្តុតាងរៀបចំផែនការ និងការតាក់តែងគោលនយោបាយតាមវិស័យ ជាពិសេសការតាមដានវឌ្ឍនៈភាព ឆ្ពោះទៅសម្រេចផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG(។ ក្នុង ន័យនេះ វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល
ចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការ ជាពិសេសការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ គឺជាការ បំផុត។

តាមរយៈ សិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ឯកឧត្តមដ្ឋលេខាធិការក្រសួងផែនការ សង្ឃឹម យ៉ាងមុតមាំថានឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងផ្តល់នូវឱកាសចែករំលែកបទពិសោធន៍រវាងគ្រូឧទ្ទេស និង អ្នកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយ អំពីចរិកលក្ខណៈអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ឆ្ពោះទៅសម្រេចបានការប្រើប្រាស់យុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ផ្ទាល ទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ប្រសិទ្ធភាពការផ្សព្វផ្សាយ ទិន្នន័យស្ថិតិជាតិកាន់តែមានប្រសិទ្ធភាព។ អត្ថបទអ៊ុម ញឹប រូបភាពដោយលោកចន្ថា បុណ្យឬទ្ធិ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun