Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេ្តកំពង់ធំរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នៅសួនមាត់ស្ទឹងសែន

រដ្ឋបាលខេ្តកំពង់ធំរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នៅសួនមាត់ស្ទឹងសែន

(កំពង់ធំ)៖សង្គ្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ បានចូលមកដល់នៅវេលាម៉ោង៤៖៤៥នាទីទាបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដ៏រីករាយនេះដែរ ក្រុមប្រឹក្សាខេត្តកំពង់ធំ គណៈអភិបាល អាជ្ញាធរសង្កាត់ ក្រុងស្ទឹងសែន កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យកទីតាំងសួនមាត់ស្ទឹងសែន  ដើម្បីប្រារព្ធពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី បុត្រីទី២ កបិលមហាព្រហ្ម  ។

ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី, សុំជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អោយមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារ ក្រោមម្លប់នៃសន្តិភាព នាឆ្នាំថ្មីនេះ។ថ្នាក់ដឹកនាំខេត្តបានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះនូវគ្រោះចង្រៃទាំងឡាយទាំងពួង ដែលកើតមានពីឆ្នាំចាស់ អោយជ្រះស្រលះ និងទទួលពរជ័យ សិរីសួរស្តី ពីទេព្តាឆ្នាំថ្មីព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានបង្កើតសង្ក្រាន្តកំពង់ធំ រួមទាំងការតុបតែងលំអរតាមផ្លូវមាត់ស្ទឹងសែននិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយ៍ខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តី រួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធម៌ជាតិដ៏ល្អផូរផង់, ការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកំសាន្តតាមរយៈការរៀបចំសង្គ្រាន្តតាមអង្គភាព, តាមក្រុមហ៊ុន, សាលារៀន, វត្តអារាមជាដើម។

ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផលនានា ដែលខេត្តកំពង់ធំ រួមជាមួយប្រជាពលរដ្ឋ បានកសាងឡើង ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់, ការលើកកម្ពស់សោភណ្ឌភាពបរិស្ថានផងដែរ។

ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ៍មានទាញព្រ័ត្រ, លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែងនិងរាំលេងកំសាន្តក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

ឯកឧត្តម ញ៉ឹក បានខេង បានលើកឡើងថា យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភាដែលបានធ្វើឲ្យកម្ពុជា បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ មេសានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្អូនៗក្មួយៗជាយុវ័យសិស្សសាលា, កម្មករ កម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរ, មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះភ្លើងទៀន ធូប, ចង្គ្រាន ចរន្តអគ្គិសនីជាដើម និងជៀសវាងការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបធ្យូង ប៉ាតម្សៅ ទះ គក់ដោយដៃ ឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ត្រូវចូលរួមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរស័ក្តិសម ជាកុលបុត្រ កុលធិតាខ្មែរ ប្រកបដោយគុណធម៌ និងសីលធម៌។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains