Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម ណែនាំដល់ប្រជាពលរដ្ឋ និងយុវជនត្រូវថែរក្សាទំនៀមទំនាប់ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស

លោក សាយ គឹមឡម ណែនាំដល់ប្រជាពលរដ្ឋ និងយុវជនត្រូវថែរក្សាទំនៀមទំនាប់ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានណែនាំដូច្នេះ កាលពីរសៀលថ្ងៃទី ១២ ខែមេសាឆ្នាំ២០២៥ នៅឱកាសដែលលោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ អញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅក្នុងវត្តក្តីស្រង៉ែ។

ក្នុងឱកាសនោះដែរលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តមចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងនូវសម្ភរ ថវិកា និងការតុបតែងរៀបចំសង្ក្រាន្តឆ្នាំនេះ ដើម្បីបង្កលក្ខណៈកម្សាន្តសប្បាយរីករាយឆ្នាំថ្មីជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយនិងស្នាលបំផុត នៅក្នុងឃុំទាំង១៣ក្នុងស្រុកស្ទោងក៏ដូចជានៅក្នុងឃុំចំណាលើនាឱកាស សប្បាយរីករាយនេះ។

លោកបន្ថែមថា សង្ក្រានស្រុកស្ទោង និងសង្ក្រាន្តឃុំចំណើលើ នៅក្នុងឆ្នាំនេះពិតជាសប្បាយប្លែកខុសពីឆ្នាំមុនៗ ដែលក្រុមការងារ បានរៀបចំបន្ថែមនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ទី១)ការប្រគុំតន្រ្តី ទី២)ការលេងល្បែងប្រជាប្រិយដូចជា លោតបាវ ពមនុស្ស ទាញព្រ័ត្រ បោះអង្គញ់ ដណ្ដើមស្លឹកឈើនិងវាយក្អម និងទី៣)ការចាប់រង្វាន់រាប់រយរង្វាន់រួមមាន ធុងទឹកកក ចានស្រាក់ បំពង់ទឹកក្ដៅ ឆ្នាំងដាំបាយអគ្គិសនី កង្ហារ កង់ ទូរសព្ទដៃ ឆ្នាំងអ៊ុត ទូរទឹកកក ទូរទស្សន៍ និងម៉ូតូ ។ល។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនពុកម៉ែបងប្អូនបានថែមទៀត។

សូមបញ្ជាក់ថាក្រុមការងារ បានរៀបចំសង្ក្រាន្តនៅក្នុងឃុំទាំង ក្នុងស្រុកស្ទោង ជាមួយគ្នានេះឃុំចំណើលើមានរង្វាន់ធំច្រើនជាងគេដែលក្នុងនោះមានម៉ូតូចំនួន ២គ្រឿង ហើយម៉ូតូទីមួយបានទៅបងស្រីដែលមានជីវភាពខ្វះខាតនិងពិកាដៃ និងម៉ូតូទី២បានទៅលើកុមារីដែលមានជីវភាពខ្វះខាត រៀននៅថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនចំណាលើ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains