រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីសង្រ្កាន្តកំពង់ធំឆ្នាំ២០២៥ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
(កំពងើធំ) នៅល្ងាចថ្ងៃទី១២ខែ ខែមេសាឆ្នាំ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកម្មវិធីក្រុងពាលីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំឆ្នាំ២០២៥ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញចូលរួក្នុងឪកាសនោះដែរ មាន ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរនានាជូំវិញខេត្ត ថ្នាក់ដឹកនាំកងកំលាំងទាំងបី លោកអភិបាលក្រុង.ស្រុក មន្ត្រីរាជការ.. ដើម្បីរៀបចំ ព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មីឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខេមេសា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ធំ។
ការរៀបចំធ្វើពិធីក្រុងពាលីរបស់រដ្ឋបាលខេត្តកំពង់ធំនាពេលនេះធ្វើឡើងដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅសួនស្ទឹងសែន ចាប់ពីស្ពានស្ទឹងសែរហូតដល់ មុខសាលាខេត្តកំពង់ធំ។ គួរឱ្យដឹងផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មហាសង្រ្កាន និងចូលមកដល់នៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤ និង៤៨នាទីព្រឹក ។
គូរសបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ២០២៥ ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។ អត្ថបទអ៊ុមញឹប។