Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥ បន្ទប់នៅតំបន់ស្នងអនឃុំសុចិត្រ ស្រុកសណ្ដាន់

សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥ បន្ទប់នៅតំបន់ស្នងអនឃុំសុចិត្រ ស្រុកសណ្ដាន់

(កំពង់ធំ)÷នៅថ្ងៃទី១២ខែមេសាឆ្នាំ២០២៥ ឯកឧត្តម​ អ៉ឹង​ ឌីប៉ូឡា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានធនធានរ៉ែ​ ក្រសួង​រ៉ែ​ និង​ថាមពលនិងឯកឧត្តមអ៊ុន បុត្តអភិបាលរងខេត្ត កំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅអាគារសិក្សាមួយឆ្នងមាន ៥ បន្ទប់ស្ថិតនៅតំបន់ស្នងអនឃុំសុខចិត្តស្រុកសណ្ដាន់ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះដែរគេសង្កើតឃើញមានអស់លោក លោកស្រីជាប្រធានមន្ទីរពាក់ព័ន្ធ លោកគ្រូ.អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ បន្ទាប់ពីលោកស៊ីន វឌ្ឍវុធអភិបាលស្រុកសណ្ដាន់ ឡើងរាយការណ៍អំពីស្ថានភាពភូមិសាស្ត្ររបស់ស្រុករួចមក
លោក Zherg Jun Tao តំណាងក្រុមហ៊ុនជាំង ស៊ា ម៉ាញនឺង បានលើកឡើងថា÷ ដោយមើលឃើញថាកន្លងមក ប្អូនៗក្មួយៗរៀនក្នុងថ្នាក់អគារចាស់ទ្រុឌទ្រោម មានបរិយាកាសសិក្សាលំបាកខ្លាំង។ ទើបក្រុមហ៊ុនបានសុំគារអនុញ្ញាតិពីអាជ្ញាធរ ដើម្បីសាងសង់អគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានបង្រៀននិងរៀនបានស្រួល។ លោកបន្តថា.ចាប់ពីថ្ងៃនេះទៅ ប្អូនៗក្មួយៗនឹងមានបរិកាសសិក្សាល្អប្រសើរជាងមុន សាលាបឋមសិក្សាស្នងអនថ្មីនេះមិនត្រឹមតែមានបន្ទប់សិក្សាធំទូលាយដើម្បីអោយពួកគាត់ទទួលបាននូវបរិកាសការងារល្អនិងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
ក្រៅពីនេះ សាលាក៏បានរៀបចំនូវបន្ទប់ទឹកប្រកបដោយអនាម័យនិងទីលានលេងកីឡា ដើម្បីអោយប្អូនៗឆាប់ធំលូតលាស់ដោយមានសុខភាពល្អ យកចិត្តទុកដាក់រៀនសូត្រ សម្រេចក្តីស្រមៃ។ នៅទីនេះ ការសិក្សានឹងកាន់តែមានភាពរីករាយ និងភាសុខភាព។ សាលារៀនមួយខ្នងនេះ បានកើតចេញពីការចូលរួម ខិតខំប្រឹងប្រែងពីភាគីពាក់ពន្ធជាច្រើននាក់ ក្រុមហ៊ុនជាំងស៊ា ម៉ាញនឹង មានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមក្នុងការអភិវឌឍន៍វិស័យអប់រំនៅកម្ពុជា ហើយយើងក៏សប្បាយចិត្តយ៉ាងខ្លាំង ដែលបានជួយដល់ប្អូន ។ ការអប់រំគឺជាកូនសោរដ៏សំខាន់នៅក្នុងជីវិត ចំណែកឯសាលាជាទីចាប់ផ្តើមក្តីស្រមៃរបស់ប្អូនៗ។ ការសម្ពោធថ្ងៃនេះមិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចផ្តើម។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុន ជាំងស៊ា ម៉ាញនឹង បានរៀបចំអំណោយទឹកចិត្ត (មានដូចជាសម្ភារះប្រើប្រាស់និងថវិការ) សម្រាប់លោកគ្រូ អ្នកគ្រូ ប្អូនៗសិក្សានុសិស្សានិងអាណាព្យាបាល។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន បុត្តនិងឯកឧត្តមឯកឧត្តមអ៊ឹង ឌីប៉ូឡាបានថ្លែងអំណរគុណប្រកបដោយកសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះប្រជាជនស្រុកសណ្ដាន់និយាយរួម និងនិយាយដោយឡែកជចំពោះប្រជាជនឃុំសុ ចិត្រដែលមានក្តីរំភើបរីករាយឥតឧបមាសម្រាប់ចំណងដៃអនុស្សាវរីយ៍ដ៏មានតម្លៃពន់ពេករបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុន.ក្រុមហ៊ុន ជាំងស៊ា ម៉ាញនឹង បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទូទៅទាំងអស់ក្នុងទូទាំងប្រទេស។ ឯកឧត្តមជឿជាក់ថាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នងនេះមិនមែនជាលើកដំបូងហើយក៏មិនមែនជាលើកចុងក្រោយសម្រាប់ស្រុកសណ្ដាន់ដែរ។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់អាជ្ញាធរលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សានូវសមិទ្ធផលថ្មីនេះអោយបានគង់វង្សនិងយូរអង្វែង ។ ព្រមទាំងផ្ដាំផ្ញើដល់ក្មួយៗត្រូវខិតខំប្រឹងរៀនសូត្រដើម្បីឲ្យក្លាយជាទំពាំងស្នងឬស្សី ហើយជៀសឲ្យផុតអំពីគ្រឿងញៀននិងគ្រឿងអបាយមុខផ្សេងៗទៀត។
អត្ថបទរូបភាពអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains