Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៥ មាន៦ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៥ មាន៦ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងពេលដំណើរការព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៥ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីបួងសួងនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត មានចំនួន ០៦ទីតាំងរួមមានទីតាំងទី÷ ១. លោកតាឥ ទី២. លោកតាក្រហម.ក (រង្វង់មូលលោកតាក្រហម ក) ទី៣. ភ្នំសន្ទុក ទី៤.លោកតាអាចារ្យលាក់ ទី៥.ដាវដែកកំពង់ស្វាយ និងទី៦. ប្រាសាទយាយព័ន្ធ (ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក) ។

ការរៀបចំ​សង្ក្រាន្ដនេះ ក្នុងគោល​បំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមសប្បាយ និងអបអរ​សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនេះ នឹងមានកម្មវិធីសប្បាយជាច្រើន ដែលមានបង្ហាញផែនទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ នៅទីតាំងផ្ទះបារាំង សួនស្ទឹងសែន និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩:០០ព្រឹកតទៅ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains