Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អគ្គស្នងការរងនគរបាលជាតិ ប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញ DNA នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 

អគ្គស្នងការរងនគរបាលជាតិ ប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញ DNA នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 

     (កំពង់ធំ)÷ ស្របតាមគោលនយោបាយប្រទេសជាតិ កំពុងមានភាពរីកចម្រើនលើគ្រប់វិស័យ ការបណ្តុះបណ្តាលវិស័យធនធានមនុស្ស ជាកត្តាចូលរួមចំណែកសំខាន់ចាំបាច់ ដែលមិនអាចខ្វះបាន សម្រាប់ការចូលរួមកសាងជ្រុំជ្រែង អភិវឌ្ឍអង្គភាព ឱ្យទទួលបានជោគជ័យល្អប្រសើរ បន្ថែមទៀត។

     ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពីDNA ដល់កងកម្លាំងនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

    លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា  ព្រមទាំងក្រុមការងារ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការពង្រឹងសមត្ថភាពជំនាញ វិធានការជំនាញ ដល់បងប្អូនកងកម្លាំង ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតប ក្នុងបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្ដល់ឱកាស ដល់ក្រុមការងារ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីជំនាញ គ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយផ្តោតលើ មុខជំនាញថ្មីកោសលវិច័យ DNA ក្នុងនោះមានមេរៀនចំនួន០៧ រួមមាន÷ ១-ការការពារកន្លែងកើតហេតុរបស់មន្ត្រីនគរបាលមូលដ្ឋាន។ ២-នីតិវិធីមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងការពិនិត្យកត់ហេតុ។ ៣-វិធីសាស្ត្រ ស្វែងរក  ប្រមូលចាប់យក រក្សាទុក និងដឹកជញ្ជូនសំណាកវេជ្ជសាស្រ្ត (DNA)។ ៤-មូលដ្ឋានគ្រឹះអំពីដំណើរការពិសោធន៍ DNA និងការវាយតម្លៃលទ្ធផល។ ៥-មូលដ្ឋានគ្រឹះអំពីការប្រមូលភស្តុតាងក្នុងគោលបំណងធ្វើ DNA។ ៦-វិធីសាស្ត្រប្រើប្រាស់ឧបករណ៍សម្ភារៈបច្ចេកទេស។ ៧-ការអនុវត្តជាក់ស្តែង
(សេណារីយ៉ូ) ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង មានប្រសាសន៍ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុង របស់វគ្គបណ្តុះបណ្តាល រក្សាភាពស្ងប់ស្ងាត់ ខិតខំត្រងត្រាប់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ចំណេះដឹង ផ្ដល់ដោយគ្រូឧទ្ទេសសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រពៃ មានទំនួលខុសត្រូវលើតួនាទី ភារកិច្ច របស់ខ្លួន អប់រំបងប្អូនសាច់ញាតិ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ វគ្គបណ្តុះបណ្តាលថ្ងៃនេះ សម្រេចបានជោគជ័យ តាមការរំពឹងទុក របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

      សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ប្រធានគ្រប់គ្រងវគ្គបានឱ្យដឹងថា÷ វគ្គបណ្ដុះបណ្ដាលរយៈពេល០៥ ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានគ្រូបង្គោលចំនួន០៣រូប សិក្ខាកាមចំនួន៦០រូប មកពីស្នងការដ្ឋាននគរបាលចំនួន០៥ខេត្តរួមមាន(១.ខេត្តកំពង់ធំ, ២.ខេត្កំពង់ចាម,៣.ខេត្តសៀមរាប,៤.ខេត្ត ឧត្តរមានជ័យ, ៥.ខេត្តព្រះវិហារ)ផងដែរ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun