Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តកំពង់ធំ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំសិក្សាឆ្នាំ២០២៤-២០២៥

ខេត្តកំពង់ធំ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំសិក្សាឆ្នាំ២០២៤-២០២៥

(កំពង់ធំ)៖មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានរៀបចំបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាឆ្នាំ២០២៤-២០២៥ក្រោមវត្តមានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាកីឡាករ-កីឡាការិនីជិត១ពាន់នាក់ នារសៀលថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០២៥ នៅវិទ្យាល័យកំពង់ធំ។
នាឱកាសនោះ លោក ជា វ៉ាន់ចាន់ បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យនាំគ្នាលេងកីឡាដើម្បីទទួលបាននូវសុខភាពល្អមានទំនាក់ទំនងមានមេត្រីភាព និងមានសាមគ្គីភាពព្រមទាំង ដើម្បីចៀសឱ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួចឆក់ប្លន់ ដែលបង្កឱ្យមានអសន្តិសុខដល់សង្គម និងធ្វើឱ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិព្រមទាំងបណ្តាលឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។

លោកបានបន្តថាការប្រកួតជាមួយគ្នាមិនមែនចាំតែមាឌធំនោះទេកីឡាត្រូវលេងទៅតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតត្រូវ គោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស ហើយក្នុងនាមជាយុវជនម្នាក់ៗ ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

លោកបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញឿនវាបំផ្លាញអនាគតរបស់យើង ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អក្នុងការបម្រើសង្គមជាតិ និងខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីទៅចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខក្នុងការទទួលយកពានរង្វាន់ជូនសាលា ជូនស្រុក ជូនខេត្តផងដែរ ។
លោក ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណដល់សប្បុរសជន និងអ្នកគាំទ្រកីឡា ដែលបានជួយជាសម្ភារៈ ថវិកា កម្លាំងកាយ ចិត្ត ដើម្បីឲ្យវិស័យកីឡានេះប្រព្រឹត្តទៅបានរលូន និងទទួលលទ្ធផលល្អ ។

លោក ឃឹម សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថាមន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំធ្វើការប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តមានរយ:ពេល៣ថ្ងៃចាប់ពីថ្ងៃ៧-៩ ខែមេសា ឆ្នាំ២០២៥ ដែលមានកីឡាករសរុបចំនួន ៥៨៧នាក់ ស្រី៣០០នាក់ ក្នុងនោះមាន៖
ទី១៖ កីឡាបាល់ទាត់មាន ១៦ក្រុម កីឡាករបុរស ១៤៤នាក់ ស្រី១៤៤នាក់
ទី២៖ កីឡាបាល់ទះមាន ១៥ក្រុម កីឡាករបុរស ៩៦នាក់ ស្រី ៨៤នាក់
ទី៣៖ កីឡាបាល់បោះមាន ៤ក្រុម កីឡាករបុរស ៣៦នាក់ស្រី២៤នាក់
ទី៤៖ កីឡាអត្តពកម្មមាន ៦វិញ្ញាសារ កីឡាករបុរស ៥៤នាក់ស្រី ៥៤នាក់
និងទី៥៖ កីឡាប៉េតង់មាន ១០ក្រុម កីឡាករបុរស ២៤នាក់ស្រី១៦នាក់។

ជាលទ្ធផល៖ផ្នែកអត្តពលកម្មទទួលបានពានច្រើនជាងគេបានទៅលើស្រុកប្រាសាទសំបូរ
ផ្នែកកីឡាក្រុម៖ បាល់បោះនារី បានទៅលើស្រុកបារាយណ៍, បាល់បោះបុរស បានទៅលើស្រុកបារាយណ៍, បាល់ទះនារី បានទៅលើស្រុកប្រាសាទបល្ល័ង្ក, បាល់ទះបុរស បានទៅលើស្រុកស្ទោង, បាល់ទាត់នារី បានទៅលើក្រុងស្ទឹងសែន, បាល់ទាត់បុរស បានទៅលើស្រុកសន្ទុក។

ផ្នែកកីឡាប៉េតង់៖ វាយទោលនារី បានទៅលើស្រុកប្រាសាទសំបូរ, វាយទោលបុរស បានទៅលើក្រុងស្ទឹងសែន
៣នាក់ ទល់នឹង៣នាក់នារី បានទៅលើក្រុងស្ទឹងសែន ៣នាក់ ទល់នឹង៣នាក់ បុរស បានទៅលើ ក្រុងស្ទឹងសែន។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains