Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ថោ ជេដ្ឋា ប្រគល់ម៉ូតូ១៣គ្រឿង ជូនឃុំទាំង១៣ ក្នុងស្រុកស្ទោង សម្រាប់ចាប់រង្វាន់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី

ឯកឧត្តម ថោ ជេដ្ឋា ប្រគល់ម៉ូតូ១៣គ្រឿង ជូនឃុំទាំង១៣ ក្នុងស្រុកស្ទោង សម្រាប់ចាប់រង្វាន់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី

(កំពង់ធំ)÷ លោក វង់ ឡូ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ធំ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញប្រគល់ម៉ូតូចំនួន១៣គ្រឿង ជូនដល់ឃុំទាំង១៣ក្នុងស្រុកស្ទោងសម្រាប់ចាប់រង្វាន់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ដែលនឹងប្រព្រឹត្តទៅក្នុងពាក់កណ្ដាលខែមេសាខាងមុខនេះ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកស្ទោង។

ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសតាមបណ្ដាវត្តអារាមត្រូវបង្កលក្ខណៈកម្សាន្តសប្បាយរីករាយ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានសុវត្ថិភាពខ្ពស់ជូនពុកម៉ែបងប្អូននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមប្រធានក្រុមការងារ ក្នុងការបង្កលក្ខណៈកម្សាន្តសប្បាយអបអរសាទរឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបានកម្សាន្តសប្បាយរួមគ្នារវាងប្រជាពលរដ្ឋនិងក្រុមការងារយ៉ាងសប្បាយរីរាយនិងស្និទ្ធស្នាលបំផុត ក្រោមម្លប់សុខសិន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ អោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឃុំទាំង១៣ក្នុងស្រុកស្ទោងគឺក្នុងមួយឃុំ ក្រុមការងារបានរៀបចំវត្តមួយសម្រាប់ធ្វើសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះដែលក្នុងនោះទទួលបានម៉ូតូ១គ្រឿង និង
សម្ភារឧបករណ៍ផ្សេងៗជាច្រើនទៀតសម្រាប់ចាប់រង្វាន់ដែលកាន់តែបង្កលក្ខណៈកំសាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែអធិកអធមថែមទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

250d 17h 30m 17s

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains