មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងតំណាង នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅក្រុងស្ទឹងសែន
(ខេត្តកំពង់ធំ)៖ ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋចំនួន ៦គ្រួសារ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ បានចាត់តាំងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន ដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនពួកគាត់ ដើម្បីជួយដោះស្រាយសម្រាលនូវការលំបាកខ្វះខាតនេះ ។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ តំណាងឲ្យឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដី នៃរដ្ឋបាលក្រុងស្ទឹងសែន និងបានសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ នេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង ៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន នូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យូរ និងត្រីខកំប៉ុង ចំនួន១យួរផងដែរ ។
ក្រុមគ្រួសារប្រជាពលរដ្ឋទាំង ៦គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់ដែលកំពុងមានការលំបាកខ្វះខាតនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ នឹងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។