ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាកំពឹតជុងប៊ូ អគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ និងសមិទ្ធផលមានដូចជាបន្ទប់ទឹក របង ខ្លោងទ្វារ ទីចាត់ការ និងដងទង់ជាតិ ក្នុងសាលាបឋមសិក្សាកំពឹត ក្នុងភូមិកំពឹត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក
(កំពង់ធំ)÷ ព្រឹកថៃ្ងទី០៥ ខែ កក្កដា ឆ្នាំ ២០២៤
ឯកឧត្តម ញឹក បានខេង អភិបាលខេត្តកំពង់ធំ លោក ចង់ ផ្សង់សឹង ប្រធានក្រុមប្រឹក្សាជំរុញការសាងសង់សាលារៀនក្លឹបអុលសាន់ដុងប៊ូរ៉ូថារី លោក គឹម សាំងស៊ូ ប្រធានក្លឹបអិលសាន់ដុងប៊ូរ៉ូថារី នៃប្រទេសកូរ៉េខាងត្បូង និងប្រតិភូ ក្រុមក្លឹបអ៊ុលសានរ៉ូថារី និងក្រុមរ៉ូថារីអន្តរជាតិឱ្យស្រួច៣៦៦២ជេជូ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ជាមន្រ្តីរាជការ កងកម្លាំងទាំង៣ លោកមេឃុំ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្ស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាកំពឹតជុងប៊ូ អគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ និងសមិទ្ធផលមានដូចជាបន្ទប់ទឹក របង ខ្លោងទ្វារ ទីចាត់ការ និងដងទង់ជាតិ ក្នុងសាលាបឋមសិក្សាកំពឹត ក្នុងភូមិកំពឹត ឃុំសាមគ្គី ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា ស្ថានភាពវិស័យអប់រំនៅស្រុកប្រាសាទបល្ល័ង្ក៖ មានសាលាចំនួន៥៥កន្លែង មានវិទ្យាល័យ០២ កន្លែង អនុវិទ្យាល័យ០៦កន្លែង បឋមសិក្សា៤៦កន្លែង មានមត្តេយ្យនៅក្នុងបឋមសិក្សាចំនួន១៨កន្លែង និងមត្តេយ្យដាច់ដោយឡែកចំនួន០១កន្លែង មានថ្នាក់រៀនសរុប៣៩៤ ថ្នាក់ សិស្សសរុប១២,២៤៥នាក់ ស្រី៦,២៨០នាក់ បុគ្គលិកអប់រំសរុបចំនួន៥១១នាក់ ស្រី ២៧៤នាក់ ក្នុងនោះគ្រូ បង្រៀនជាប់កិច្ចសន្យាចំណេះទូទៅចំនួន៨៩នាក់ ស្រី៦៧ នាក់។ អគារសិក្សាមានចំនួន១១៤ខ្នង ស្មើ៤៤៥បន្ទប់ មានអគារថ្មចំនួន៨៧ខ្នងស្មើ ៣៧១ បន្ទប់អគារឈើ១០ខ្នង ស្មើ ៣២បន្ទប់ និងរោងដោល១៧ខ្នង ស្មើ៤២បន្ទប់ បច្ចុប្បន្នស្រុកខ្វះអគារសិក្សាប្រមាណ ១៨ ខ្នង ស្មើ៩០បន្ទប់ទៀតដើម្បីបំពេញតម្រូវការសិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ។
ដោយមានការសហការរវាងរដ្ឋបាលខេត្តកំពង់ធំ និង សប្បុរសជមកពីក្លឹបអ៊ុលសាន់ដុងប៊ូរថារីក្លឹបមក ប្រទេសកូរ៉េខាងត្បូង ចុងឆ្នាំ២០២៣ បានចូលរួមជួយសាងសង់នូវអគារសិក្សាចំនួន០១ ខ្នងស្មើ០៦បន្ទប់ អគារទីចាត់ការ០១ ខ្នង,អគារបន្ទប់ទឹក០១ខ្នង ស្នើ០៤បន្ទប់,ខ្លោងទ្វារ,អណ្តូងទឹកចំនួន០២កន្លែង គឺនៅក្នុងភូមិ០១កន្លែង និងសាលារៀន ០១កន្លែង មានបំពាក់សីទែនទឹក, ដងទង់ជាតិ,ចាក់បេតុងធ្វើផ្លូវ ចូលសាលារៀនប្រវែង១៥០ ម៉ែត្រ ព្រមទាំងបំពាក់សង្ហារឹម មានដូចជាតុគ្រូ តុសិស្ស ទូដាក់ឯកសារ កុំព្យូរទ័រ និងសម្ភារៈជាច្រើនទៀត ដែលសមិទ្ធផលទាំងអស់នេះបានសាងសង់រួចរាល់ត្រូវបានរៀបចំដាក់សម្ពោធឆ្លងឱ្យប្រប្រើប្រាស់នាពេលនេះ។រដើម្បីអបអរសាទរជាមួយទឹកចិត្តដ៍ដ៏ល្អប្រពៃនេះមាតាបិតាសិស្សអជ្ញាធរគ្រប់ លំដាប់ថ្នាក់នៃខេត្តកំពង់ធំសូមប្រសិទ្ធិនាមសាលាបឋមសិក្សាកំពឹតនេះ ទៅជាសាលាបឋមសិក្សាកំពឹតដុងប៊ូ ពីឆ្នាំសិក្សា២០២៣ -២០២៤តទៅដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និង កីឡា។
ឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ពិតជាកើតចេញពីសន្តិភាពតាមរយៈការដឹកនាំដ៏ត្រឹមត្រូវ និងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងចេញពីព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីបន្តជំរុញការអភិវឌ្ឍឲ្យសម្រេចបានតាមចក្ខុវិស័យ២០៥០ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សម្រាប់រយៈពេល ២៥ឆ្នាំ ដោយបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ដំណាក់កាល បន្តបន្ទាប់ និងត្រូវបាននីមួយៗ ។ដោយឡែក ទិសដៅចំពោះមុខ និងយូរអង្វែង នៃវិស័យអប់រំ និងស្របតាមបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណ គឺការកសាងមូលធនមនុស្សប្រកបដោយភាពជាពលរដ្ឋពេញលេញតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលរដ្ឋសភា
និងភាពជាពលរដ្ឋសកលតាមរយៈការផ្តល់សេវាអប់រំប្រកបដោយគុណភាព។
លោកអភិបាលរងខេត្តបានថ្លែងអំណងអរគុណដល់ លោកប្រធានក្រុមប្រឹក្សាជំរុញការសាងសង់ សាលារៀនក្លឹបអុលសាន់ដុងប៊ូរ៉ូថារី លោកប្រធានក្លឹបអ៊ុលសាន់ដុងប៊ូរ៉ូថារី នៃប្រទេសកូរ៉េខាង ត្បូង និងក្រុមការងារទាំងអស់ ដែលបានជួយសាងសង់សាលា និងសមិទ្ធផលផ្សេងៗទៀតនៅក្នុងសាលា ដែលមិនអាចកាត់ថ្លៃបាន ដើម្បីវិស័យអប់រំនៅកម្ពុជាមានភាពរីកចម្រើននិងដើរទៅតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលពិភពលោកកំពុងមានតម្រូវការធនធានមនុស្សចាំបាច់បំផុត។