Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពា រទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ ចូលរួមជាមួយសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ  នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា៖ កន្លងទៅនេះ ឆ្លៀតឱកាសដែលកងទ័ពកំពុងជាប់មមាញឹកក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ មានជនខិលខូចមួយចំនួន បានលួចកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិ នៅបណ្ដាចំណុចមួយចំនួនក្នុងភូមិសាស្ត្រខេត្ត តែត្រូវបានកងកម្លាំងចម្រុះ ដោយមានកងទ័ពជាស្នូល បានធ្វើការបង្ក្រាប និងបានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ដកហូតយកដីដែលបានកាប់ទន្ទ្រានរួច យកមករក្សាទុកជាដីរបស់រដ្ឋវិញ ។ ដោយឡែកបទល្មើសនេសាទ មានការថយចុះ ដោយប្រជានេសាទភាគច្រើន បានគោរពនិងអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មី។ តែក៏នៅមានប្រជានេសាទមួយចំនួនតូច នៅតែរកលួចដាក់ឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវឱ្យកងកម្លាំងធ្វើសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលើកឡើងអំពីផែនការបម្រុងទុក ស្ដីពីការការពារតំបន់អភិរក្សពូជត្រីនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងតំបន់អភិរក្សទន្លេឆ្មារ និងតំបន់បាឡត នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីការពាររក្សាពូជត្រី ទុកសម្រាប់ពងកូន បន្តពូជនៅក្នុងរដូវវស្សាខាងមុខ ធ្វើឲ្យធនធានមច្ឆជាតិសំបូរឡើងវិញ ។

ឯកឧត្តម នួនផា រ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំងអស់ ដែល​បានយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

ឯកឧត្តម នួន ផា័ត្ន បានប្រគល់ភារកិច្ចដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បណ្ដាមន្ទីរស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវរួមគ្នាជាមួយគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ដោយត្រូវការពារឲ្យបានធនធានធម្មជាតិ ដោយមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិបានទៀតឡើយ។ ហើយត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងការពារតំបន់ដែនអភិរក្សពូជត្រី ដើម្បីបន្តពូជនៅរដូវវស្សាខាងមុខនេះ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាជននៅទូទាំងប្រទេស ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បាន​ប្រគល់​ភារកិច្ច​ដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បណ្ដាលមន្ទីរ ស្ថាប័នអង្គភាព ត្រូវ​រួម​គ្នា​ចូលរួម​​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ អនឡាញ​ស្គែម​ ឲ្យ​មាន​ប្រសិទ្ធភាព​កុំឲ្យ​មានការ​កេីតឡេីងនៅលេីទឹកដី​ខេត្តកំពង់​ធំ​ និងត្រូវសាមគ្គីឯកភាពគ្នាជាធ្លុងមួយ គាំទ្រដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលរងការរំលោភឈ្លានពានបូរណភាពទឹកដី ពីពួកទាហ៊ានសៀម ដោយយោធា នយោបាយ ការទូតដោយសន្តិវិធី  និងតាមច្បាប់អន្តរជាតិ ដែលមានជាធរមាន ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV