Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះមេគណខេត្តកំពង់ធំ ដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅក្រុងស្ទឹងសែន

ព្រះមេគណខេត្តកំពង់ធំ ដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅក្រុងស្ទឹងសែន

(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃពុធ០៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន និមន្ត អញ្ជើញជាព្រះអធិបតី-អធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់សាលាអនុគណក្រុងស្ទឹងសែន ក្រោមការរៀបចំដោយ៖ព្រះសច្ចវរបាល ខៃ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះគ្រូនទីធម្មបាល ព្រះអនុគណក្រុងស្ទឹងសែន ព្រមទាំងសហការី ក្នុងនោះមានសមាសភាព និមន្ត អញ្ជើញចូលរួមចំនួន ៤៥៩អង្គ/នាក់ ប្រកបដោយសោមនស្សជ្រះថ្លា ស្ថិតនៅវត្តទេពនិមិត្ត សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានបញ្ជាក់ថាក្រុងស្ទឹងសែន ជាក្រុងទី៧ក្នុងខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ របស់សាលាគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានអនុវត្តគោលការណ៍ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា បានដាក់ចុះមក ប្រកបដោយមោទកភាពវិស័យព្រះពុទ្ធសាសនាខេត្តកំពង់ធំ។

លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន បានលើកឡើងថាការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅ នឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។

 ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីការថា សូមមន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់។ បន្តការពង្រឹងគុណវុឌ្ឍិ តាមរយៈ វគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទី/ភារកិច្ច។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីការថាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ សូមព្រះចៅអធិការគ្រប់វត្ត គណៈកម្មការអាចារ្យ និងព្រះសង្ឃ រៀបចំទទួលទេវតាឆ្នាំថ្មី ដោយមានរៀបចំលេងល្បែងប្រជាប្រិយ តាមបែបប្រពៃណីខ្មែរ ស្រង់ព្រះជាដើម ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវ ធានាបាននូវសុខសុវត្ថិភាព គ្មានបងតូច បងធំ គ្មានល្បែងស៊ីសង គ្មានគ្រឿងញៀន នៅតាមទីវត្តអារាម ពិសេសចូលរួមការពារសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ អត្ថបទ សាលាគណខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV