Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍

អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍ លោកសាយ គឹមឡម បានថ្លែងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការត្រៀមដាំដើមត្នោតនៅក្នុងតំបន់ពាមនៃភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានបន្ថែមថា តំបន់ពាម ជាតំបន់ដែលមានសក្តានុពលមួយដែលទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទំនប់ស្ទាក់ទឹកពាមស្ទឹងស្ទោង និងសំណង់សិល្បការ្យជាច្រើន អាចស្ទាក់និងស្តុកទឹកបានជាច្រើនលានម៉ែត្រគីបបន្ថែមទៀត ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រងនិងស្រុកស្ទោងទាំងមូល ជាពិសេសអាចធ្វើស្រែប្រាំងប្រកបដោយទំនុកចិត្តនិងប្រកបដោយទិន្នផលថែមទៀត។

ជាមួយគ្នានេះ ការដាំដើមឈើថ្មីៗគឺជាការទ្រទ្រង់និងលើកកម្ពស់បរិស្ថាន សោភ័ណភាពនិងក៏ដូចជាការចូលរួម ថែរក្សាការពារជើងទំនប់ សំណង់សិល្បការ្យនិងថ្នល់ដែលឆ្លងកាត់តំបន់នេះឱ្យកាន់តែមានសោភ័ណភាព កាន់តែរឹងមាំហើយប្រើប្រាស់បានយូរបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ថា ជាមួយនឹងវាលស្រែធំធេង ផ្លូវលំធំទូលាយ ជើងកំពង់នៃស្ទឹងស្ទោងដ៏មមាញឹក រួមទាំងដើមឈើខៀវស្រងាត់អមសងខាងផ្លូវកាន់តែធ្វើឱ្យតំបន់នេះ ក្លាយជាទីមនោរម្យនិងចាប់អារម្មណ៍ អ្នកផងទាំងឡាយជាពិសេសភ្ញៀវទេសចរណ៍ជិតឆ្ងាយ កាន់តែសម្រុកចូលទៅលេងកំសាន្តនៅទីនេះថែមទៀត។

សូមបញ្ជាក់ថា ការពិនិត្យស្ថានភាពនេះ នឹងដាំកូនត្នោតចំនួន២,០០០ដើម និងកូនឈើផ្សេងៗទៀតជាច្រើនដើមដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះហើយនឹងដឹកនាំដាំដោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោងផ្ទាល់។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យអ៊ិមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV