បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារ ៣ នៃក្រុងស្ទឹងសែននាំគ្នា គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅម៉ោង ៧:០០ នាទីរៀលរាល់ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយ វិទ្យុបណ្តាញខេត្ត
(កំពង់ធំ) ÷ តាមការឲ្យដឹងពីលោកពេញកែមអភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែនខេត្តកំពង់ធំបានប្រាប់អ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២៤នេះថា រដ្ឋបាលក្រុងស្ទឹងសែនបានណែនាំឲ្យក្រុមប្រឹក្សាសង្កាត់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារ៣ នៃក្រុងស្ទឹងសែន ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់ព្រឹកនៅម៉ោង ៧:០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុបណ្ដាញនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារកំពង់ធំស្ថិតក្នុងសង្កាត់កំពង់ធំ ផ្សារស្ទឹងសែនស្ថិតក្នុងសង្កាត់កំពុងកប៉ៅ និងផ្សារព្រៃតៅហ៊ូ ស្ថិតក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ (អត្ថបទអ៊ុម ញឹប-រូបភាពចន្ថា បុណ្យឬទ្ធិ)។