Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំអាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជំរុញការសិក្សារបស់កូនចៅខ្លួនឱ្យបានខ្ពស់ខ្ពស់បំផុត

អភិបាលស្រុកស្ទោង ណែនាំអាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជំរុញការសិក្សារបស់កូនចៅខ្លួនឱ្យបានខ្ពស់ខ្ពស់បំផុត

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង ណែនាំអាណាព្យាបាលនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជំរុញការសិក្សារបស់កូនចៅខ្លួនឱ្យបានខ្ពស់ខ្ពស់បំផុត លោកសាយ គឹមឡម បានជំរុញការណែនាំដូច្នេះ ក្នុងឱកាសដែលលោក និងសហការីបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារជនភៀសសឹកនិងពលរដ្ឋងាយរងហានិភ័យនៅក្នុងឃុំព្រះដំរី កាលពីរសៀលថ្ងៃថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថាក្នុងយុគសម័យនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថលគឺ ការសិក្សារៀនសូត្រនិងអប់រំបានដល់កម្រិតខ្ពស់ពិតជាមានអត្ថប្រយោជន៍ខ្ពង់ខ្ពស់បំផុតសម្រាប់កូនចៅអ្នកសិក្សារៀនសូត្រក៏ដូចជាសង្គមជាតិយើងផងដែរ ជាពិសេសការដើរឱ្យទាន់នូវការរីកចម្រើនរបស់វិទ្យាសាស្ត្រនិងការប្រកួតប្រជែងសកលផងដែរ។

លោកអភិបាលស្រុកស្ទោងបានណែនាំថែមទៀតដល់អាជ្ញាធរឃុំព្រះដំរីត្រូវខិតខំធ្វើអំពើល្អ ផ្ដល់សេវាសាធារណៈជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំឱ្យបានកាន់តែប្រសើរ បង្កភាពងាយស្រួលជាពិសេសដល់ជណ្ដើមផ្ទះ ដើម្បីទទួលបាននូវជំនឿទុកចិត្ត ស្វាមីភក្តីពីអ្នកគាំទ្ររបស់ខ្លួនក៏ដូចជាម្ចាស់ឆ្នោតថែមទៀត។

លោកបានជុំវិញបន្ថែមដល់លើអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងថែមទៀតដល់សុខទុក្ខស្រុកសុខុមាលភាពពុកម៉ែបងប្អូនជនពិការ គ្រួសារងាយរងហានិភ័យ ជាពិសេសគ្រួសារវីរៈកងទ័ព និងជនភៀសសឹកនៅក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ការជួបសំណេះសំណាល សួរសុខទុក្ខនៅក្នុងឱកាសនេះមានពលរដ្ឋចំនួន២០គ្រួសារ ដែលក្នុងនោះលោកបានឧបត្ថម្ភក្នុង១គ្រួសារនូវគ្រឿងឧបភោគបរិភោគនិងសម្លៀកបំពាក់មួយចំនួនផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV