នៅក្នុងរដូវត្រីពងកូននេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប តាមគោលដៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផល
ផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ចូលរួមជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។
លោក ជិន ស៊ីថា និងកម្លាំងជំនាញចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលបានចំនួន២ករណី÷ ១-រុះរើបំផ្លាញចោលឧបករណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន១៥របាំង ប្រវែង១៥០០ម៉ែត្រ ឡុកចំនួន៣០គ្រឿង លបឬលូចំនួន៣០ មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះទម្ងន់ ៥០គីឡូក្រាមចូលទន្លេវិញ។ ២-ចុះរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែង (ក្នុងរដូវបិទនេសាទ)
របាំងសាច់អួនចំនួន៧របាំង ប្រវែង២៨០០ម៉ែត្រ ឡុកសាច់អួនចំនួន២៥ គ្រឿង លប ឬលូសាច់អួនចំនួន៣០គ្រឿង
បង្គោលចំនួន១០០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់ ៣០គីឡូក្រាមចូលទន្លេវិញ។
លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមកាងារទីបញ្ជាការស្រាលប្រចាំការស្រុកសន្ទុក ចុះល្បាតការភ្ជួរាស់ ក្រៅពីតំបន់កាត់ឈ្វៀល(តំបន់៣) និង ការទប់ស្កាត់បង្ក្រាបបទល្មើសជលផលនៅតាមដងស្ទឹងជីនិត បឹងព្រោះ នឹងក្របីខ្ចក វង់ខែ ស្នូកចាប៉ី ដំរីរៀល និងតំបន់បឺងលីវ ក្នុងភូមិសាស្ត្រ ឃុំ ព្នៅស្រុកសន្ទុក លទ្ធផលអនុវត្តបានចំនួន០១ករណី រុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ឧនៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន០៣របាំង ប្រវែង៣០០ម៉ែត្រ ឡុកចំនួន០៦គ្រឿង លបលូស្បៃមុងចំនួន០៦មាត់ បង្គោលចំនួន ២០០ដើមចាក់លែងកូនត្រីចំរុះចំនួន១៥គីឡូក្រាម ចូលទន្លេវិញ។
លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលើត្រពាំងកោះ ឃុំចំណាក្រោម ស្រុកស្ទោង លទ្ធផលអនុវត្តបាន ១ករណី រុះរើកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនិងកនែ្លងរួមមាន របាំងស្បៃមុងចំនួន៥របាំង ប្រវែង៣០០ម៉ែត្រ
ឡុក៥គ្រឿង លូចំនួន១០មាត់ បង្គោលចំនួន២០០ដើម
ចាក់លែងត្រី២០គីឡូក្រាម។
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំ ដឹកនាំដោយលោវីរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅចំណុច ទំនាបខ្វែ ចំណុចទូលលឹង្គ ចំណុចអន្លុងតាសៅ ចំណុច កោះធំ ស្ថិតក្នុងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លទ្ឋផលអនុវត្តបាន០១ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅនិងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញ់ញឹកចំនួន៤ របាំង ប្រវែង៧៥០ម៉ែត្រ ឡុកចំនួន៨គ្រឿង
លូចំនួន ៨មាត់ បង្គោលឈើចំនួន៥៥០ដើម ចាក់លែងត្រីស្រស់ចម្រុះទំងន់១១០គីឡូក្រាម ចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។