Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីវណ្ណារាម(វត្តគិរីអណ្តែត) នៅស្រុកតាំងគោក

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីវណ្ណារាម(វត្តគិរីអណ្តែត) នៅស្រុកតាំងគោក

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហាថ្មី ក្នុងវត្តគិរីវណ្ណារាម (វត្តគិរីអណ្តែត) ស្ថិតក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានកាលពីទសវត្សរ៍ឆ្នាំ៧០ វិស័យព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាមរបបប្រល័យពូជសាសន៍ប៉ុលពត។ បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ត្រូវបានរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ក្រោមម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វត្តអារាមកំពុងក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និង សាសនាសផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន។ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ដែលប្រជាពុទ្ធបរិស័ទយកព្រះពុទ្ធសាសនាជាទីពឹងដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។

ឯកឧត្តមបានបន្ថែមទៀតថា វត្តអារាមគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ធនធានព្រះសង្ឃប្រកបដោយចំណេះដឹងជំនាញ និងគុណធម៌ ប្រកាន់ក្រឹត្យវិន័យតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។ សូមព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ចូលរួមថែរក្សាសមិទ្ធផលនានាដែលបានកសាងនៅក្នុងវត្តឱ្យបានគង់វង្ស ជាទីកន្លែងសម្រាប់គោរពបូជាពុទ្ធបរិស័ទរៀងរាល់ថ្ងៃសីលផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ព្រះតេជគុណ ហេង សុភ័ក្រ បានកសាងលេចចេញជាសមិទ្ធ ផលផ្សេងៗជាក់ស្តែងនាឱកាសនេះនឹងត្រូវរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ទំហំ២៤ម៉ែត្រx២៣ម៉ែត្រ កំពល់១៨ម៉ែត្រ ដែលបានកសាងឡើងវិញចាប់ពីឆ្នាំ២០១៤ និងបានចំណាយថវិកាកសាងសរុបចំនួន៤០០.០០០ ដុល្លារអាមេរិកគត់។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains