Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការអនុវត្តតួនាទី/ភារកិច្ចប្រចាំកុម្ភៈ ទិសដៅបន្តខែមីនា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការអនុវត្តតួនាទី/ភារកិច្ចប្រចាំកុម្ភៈ ទិសដៅបន្តខែមីនា ឆ្នាំ២០២៥

(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំកុម្ភៈ ទិសដៅបន្តខែមីនា ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ នៅសាលប្រជុំកងរាជអាវុធហត្តខេត្តកំពង់ធំ។

កម្មវិធីប្រជុំនេះដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន -អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ មេបញ្ជាការ កងអនុសេនាធំចល័តផងដែរ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព តម្រាយផ្លូវ សម្រួលចរាចរណ៍ ក្នុងពិធីចែកអំណោយ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកតាំងគោកខេត្តកំពង់ធំ ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានណែនាំ និងដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង គ្រប់ជំនាញ បណ្ដាក្រុង/ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍តួនាទី/ភារកិច្ច ចូលរួមក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេស គ្រឿងញៀន ក្មេងទំនើង បទល្មើសធនធានធម្មជាតិ ។ ចូលរួមសម្រួលចរាចរពេលសិស្សឆ្លងផ្លូវ  និងចូលរួមសហការការពារធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញមកក្នុងពិធីនាពេលខាងមុខធានាឲ្យបាននូសុខសុវត្ថិភាព។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains