Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ហ៊ូ សាមិត្ត អញ្ជើញបើកសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពជាតិស្ដីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់

លោកជំទាវ ហ៊ូ សាមិត្ត អញ្ជើញបើកសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពជាតិស្ដីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់

(កំពង់ធំ)÷ នៅសណ្ឋាគាររ៉ូយ៉ាល់កំពង់ធំ បានរៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពជាតិ ស្ដីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់(ឆ្នាំ២០២៤-២០២៨) ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី ឧបត្ថម្ភគាំទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណង÷ ១.ប្រមូលធាតុចូលពីមន្ទីរ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំផែនការ សកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់។ ២.ពិភាក្សាពីការចូលរួម និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធលើការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពដើម្បីបង្ការ ទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។ ៣.ប្រមូលអនុសាសន៍ក្នុងការធ្វើឱ្យមានបរិវជ្ជកម្មយេនឌ័រ និងសង្គមលើការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។

សិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគកសកខេត្តកំពង់ធំ លោក រ័ត្ន តារាពិសួគ៌ នាយកកម្មវិធីភាពជាដៃគូ និងជាតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា។ សមាសភាពអញ្ជើញចូលរួមមានចំនួន៦៥នាក់ ជាតំណាងមន្ទីរពាក់ព័ន្ធសំខាន់ៗមកពីខេត្តចំនួន៩ រួមមានខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ។

ក្នុងពិធីបើក លោក រ័ត្ន តារាពិសួគ៌ បានបញ្ជាក់ថា យោងតាមទិន្នន័យសិក្សាស្រាវជ្រាវស៊ីជម្រៅដោយក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០២៤ ដោយចាប់យកសំណាកស្ត្រីអាយុពី២០ ទៅ២៤ឆ្នាំ ចំនួន១,៣៥០នាក់។ លទ្ធផលបានរកឃើញថាមានអត្រានៃការរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំខ្ពស់ លទ្ធផលសិក្សាបង្ហាញថាមានអត្រាតិចតួចប្រមាណ០.៥០% នៃអ្នកឆ្លើយតបបានរៀបអាពាហ៏ពិពាហ៍មុនអាយុ១៥ឆ្នាំ អ្នកឆ្លើយតបប្រមាណ១៣.៩៣% បានរាយការណ៍ថាបានរៀការនៅអាយុចន្លោះ១៥ ដល់១៨ឆ្នាំជាលទ្ធផលស្ត្រីប្រមាណ១៤.៤៤% បានរៀបការមុនអាយុ ១៨ឆ្នាំ។ ចំណែកបុរសវិញមានតែ០.២២% ប៉ុណ្ណោះដែលបានរៀបការមុនអាយុ១៥ឆ្នាំ ហើយបុរស២.៩៦១% បានរៀបការនៅអាយុពី១៥ ទៅ១៨ឆ្នាំ អាពាហ៍ពិពាហ៍នៅវ័យកុមារ សំដៅលើការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ឬការផ្សំផ្គុំមិនជាផ្លូវការ ឬតាមបែបតំបន់ ប្រពៃណី ដែលភាគីម្ខាងទៀតមានអាយុក្រោម១៨ឆ្នាំ ជាមួយនិងមនុស្សពេញវ័យ ឬកុមារផ្សេងទៀត។

នៅក្នុងឱកាសនោះលោកជំទាវ ហូ៊ សាមិត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តផ្តល់អាទិភាពខ្ពស់ និងបង្កើនការវិនិយោគ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី លុបបំបាត់គម្លាតយេនឌ័រ ក្នុងវិស័យអប់រំ និងឌីជីថល ព្រមទាំងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សីលធម៌សង្គម និងភាពសុខដុមរមនាក្នុង សង្គម ដែលនេះនឹងផ្តល់តម្លៃបន្ថែមនូវកាលានុវត្តភាពដល់ស្ត្រី និងក្មេងស្រី ហើយពួកគេអាចមានលទ្ធភាព គ្រប់គ្រាន់ក្នុងការអនុវត្តសិទ្ធិប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីចូលរួមដោយស្មើភាពជាមួយ នឹងបុរសក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបន្ថែមទៀតថា កិច្ចការពារកុមារ និងការលើកកម្ពស់សិទ្ធិកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យ ក៏ជាការងារស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាពជាតិ លិខិតបទដ្ឋាន គតិយុត្តិ ដើម្បីធានាឱ្យមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អក្នុងសាលារៀន ដើម្បីកាត់បន្ថយ ហានិភ័យនៃការបោះបង់ការសិក្សា ការក្លាយជាជនរងគ្រោះនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ ពិពាហ៍ដោយបង្ខំ និងបង្កើតឱ្យមានជាឱកាស ជម្រើស ឯករាជ្យភាព ការពង្រឹងសិទ្ធិអំណាច ជាពិសេសក្មេង ស្រីវ័យជំទង់អាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមយ៉ាងសកម្មក្នុងវិធានការទប់ស្កាត់នានា នៅក្នុងសហគមន៍។

លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ថាក្រសួងកិច្ចការនារី ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាយន្តការថ្នាក់ជាតិក្នុងការសម្របសម្រួល លើកកម្ពស់សមភាពយេនឌ័រ និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគ្រប់ទម្រង់ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងកិច្ចការនារីដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជាកាលពីថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ២០២១បានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងអង្គការភ្លែន អន្តរជាតិកម្ពុជាលើគម្រោងចំនួន៣ ដែលក្នុងនោះគម្រោងទី៣ គឺការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះនៅវ័យជំទង់របស់ស្ត្រីជនជាតិដើមភាគតិច។ ផែនការសកម្មភាពជាតិនេះមានសារៈសំខាន់ណាស់ និងជួយដល់រាជរដ្ឋាភិបាលក្នុងការពន្លឿនការឈាន ទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងភាពជាដៃគូជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ក្រសួងកិច្ចការនារីនឹងដឹកនាំរៀបចំផែនការសកម្មភាព ជាតិ ស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ៗនេះ ប្រកបដោយធាតុចូល គ្រប់គ្រាន់ក្នុងការឆ្លើយតបគោលនយោបាយនិងក្របខ័ណ្ឌច្បាប់ ការអប់រំនិងផ្សព្វផ្សាយ ការពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ច ការចូលរួមរបស់សហគមន៍ សេវានិងជំនួយឆ្លើយតប និងចូលរួមកិច្ចសហការពីអ្នកពាក់ព័ន្ធ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains