Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអនុសេនីយ៍ឯក ឡុង វឿន និងមន្ត្រីជំនាញ បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំណុចព្រែកឆ្កោក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ


លោកអនុសេនីយ៍ឯក ឡុង វឿន និងមន្ត្រីជំនាញ បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំណុចព្រែកឆ្កោក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ស្វាយ ចំនួន០៣នាក់ កាណូត០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង វឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ប្រចាំការនៅស្នាក់ការសន្តិសុខB-06 បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំនុចព្រែកឆ្កោក ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកអនុសេនីយ៍ឯក ឡុង វឿន និងកម្លាំងជំនាញចម្រុះបានចុះដល់គោលដៅជាក់ស្ដែងលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷ ១-ឈ្មោះ ឌឹម រស្មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិនាងសាវ ឃុំផាត់សណ្តយ ស្រុកកំពង់ស្វាយ ។ ២-ឈ្មោះ អ៊ុ រម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ចាប់យកវត្ថុតាងរួមមាន កាណូត០១គ្រឿង (បាឡាស្មាច់+ម៉ាសុីនសាំង១៨សេស) ដុំភ្លើងឆក់ត្រីចំនួន០១គ្រឿង អាគុយ៧០អំពែចំនួន០១ធុង ខ្សែកាបចំនួន០២ដុំ កន្រ្តងដងត្រីចំនួន០១កន្ត្រង កាំបិតផ្គាក់ចំនួន០១ដើម សាងផ្លែប្រាំចំនួន០១ដើម ក្បាលពិលបំភ្លឺចំនួន០១ ត្រីចម្រុះចំនួន១៥គីឡូក្រាម (ជនសង្ស័យនិងវត្ថុតាង បានប្រគល់ទៅឱ្យជំនាញផ្នែករដ្ឋបាលជលផលផាត់សណ្តាយ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី)។ អត្ថបទស្នាក់ការសន្តិសុខB-06 .ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains