Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្ពានបេតុងប្រវែង ១៨  ម៉ែត្រ ទទឹង ៥ម៉ែត្រ និងផ្លូវប្រវែង ៥០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅ ឃុំឈូក ស្រុកប្រាសាទសំបូរ


ស្ពានបេតុងប្រវែង ១៨  ម៉ែត្រ ទទឹង ៥ម៉ែត្រ និងផ្លូវប្រវែង ៥០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅ ឃុំឈូក ស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖លោក ស វុទ្ធថា អ្នកសម្របសម្រួលគម្រោងជំនួយមនស្សធម៌របស់ប្រជាជនជប៉ុនតាមរយះស្ថានទូតជប៉ុនប្រចាំកម្ពុជាបានអញ្ចើញបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង ១៨  ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិអន្សក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ មានការអញ្ជើញចូលរួមពីលោក ជូ កុល្លា
ប្រធានមន្ទីរសារធារណៈការនឹងដឹកជញ្ជូនខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ ។

លោក ស វុទ្ធថា ថ្លែងថាគម្រោងសាងសង់ស្ពានបេតុងអាមេស្ពាននេះនឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមក មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន កសិផល យកទៅលក់នៅទីផ្សាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ជូ កុល្លា បញ្ជាក់ថាការសាងសង់ស្ពាននេះបន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តដែលលោកបានគិតគូយកចិត្តទុក្ខដាក់ចំពោះបងប្អូនប្រជាពលរដ្ឋហើយការសាងសង់ស្ពាននេះក៏ផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំខេត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់ផងដែរ ព្រោះថាទីតាំងនេះកាលពីមុនមានស្ពានតូចមួយធ្វើទឹកហូរច្រោះបានបាក់កាលពីឆ្នាំ២០២៣ ទើបពេលនេះមន្ទីរសារធារណៈការនឹងដឹកជញ្ជូនខេត្តបានទំនាក់ទំនងទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានសាងសង់ស្ពានថ្មីនាពេលនេះ។

លោកបញ្ជាក់ថាពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៨ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងធ្វើផ្លូវសងខាងក្បាលស្ពានដោយរៀបថ្មប្រវែង ៥០ ម៉ែត្រ ជាជំនួយមនស្សធម៌របស់ប្រជាជនជប៉ុនតាមរយះស្ថានទូតជប៉ុនប្រចាំកម្ពុជាដូច្នេះសូមឲ្យបងប្អូនប្រចាពលរដ្ឋចូលរួមថែរក្សាទ្រព្យសម្បត្តិនេះទាំងអស់គ្នា។

ប្រជាពលរដ្ឋនៅក្នុងភូមិអន្សក្រហាយបានសម្តែងការរីករាយចំពោះការសាងសង់ស្ពាននេះដោយជឿថាការធ្វើដំណើរកាន់តែងាយស្រួល និងសុវត្ថិភាពជាងមុន។ ហើយការសាងសង់ស្ពាននេះគឺជាសក្ខីកម្មមួយនៃការខិតខំប្រឹងប្រែង
ថ្នាក់ដឹកនាំខេត្តកំពង់ធំពិសេសលោក នួន ផារ័ត្ន ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ឲ្យប្រសើរឡើង ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains