Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅខេត្តកំពង់ធំ

កិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ក្រួស ដេប៉ូខ្សាច់ គ្រឿងសំណង់ អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ  ព្រមទាំងមានសមាសភាពចូលរួមដោយពីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត  លោកអភិបាលនៃគណៈអភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានណែនាំដល់មន្រ្ដីជំនាញពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននៅក្នុងខេត្ដកំពង់ធំទាំងអស់ ត្រូវក្ដាប់ឲ្យបាននូវទិន្នន័យនៃការដឹកជញ្ជូនរបស់រថយន្ដធន់ធ្ងន់លើសកម្រិត និងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ចំពោះរថយន្តណាដែលផ្ទុកលើសទម្ងន់កម្រិតកំណត់។ ជាមួយគ្នានេះ ក៏សូមអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តទុកដាក់គោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលរួមមានច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ មាត្រា៦០ រចនាសម្ព័ន្ធគ្រប់គ្រងរបស់គណៈកម្មាធិការដឹកជញ្ជូនលើសទម្ងន់ សេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លេីយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ សេចក្តីជូនដំណឹងលេខ០៥២ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អំពីទម្ងន់អនុញ្ញាតផ្ទុកតាមប្រភេទយានយន្ត និងផ្លូវនីមួយៗ និងទណ្ឌកម្មពិន័យចំពោះយានយន្តដឹកលើសទម្ងន់ផងដែរ ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវ បានយល់ដឹង ហើយចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសូមបន្តចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទូលំទូលាយបន្ថែមទៀត៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV