Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំត្រូវអញ្ជើញប្រជាពលរដ្ឋដើម្បីចូលរួមកសាងផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំត្រូវអញ្ជើញប្រជាពលរដ្ឋដើម្បីចូលរួមកសាងផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី បានជំរុញដូច្នេះនៅក្នុង វេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ នៅវត្តបទុម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួម ពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយក នាយករង មន្ត្រីជំនាញពាក់ព័ន្ធជុំវិញស្រុកនិងចំណុះសាលាស្រុកជាច្រើននាក់ចូលរួមផងដែរ ដើម្បីស្ដាប់នូវបញ្ហាសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានលើកឡើងដែលពួកគាត់បានជួបប្រទះកន្លងមក។

លោកបានបន្ថែមថា ការកសាងផែនការដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាធាតុចូលមួយដ៏សំខាន់ក្នុងការកសាងផែនការប្រកបដោយប្រសិទ្ធភាពហើយឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែង និងអាទិភាពបំផុតដែលបានកើតមានឡើងនៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋបានជួបប្រទះ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាន ជំរុញបន្ថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកអធិការស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងបង្ក្រាបឱ្យខានតែបានរាល់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទូទៅ ព្រមទាំងបទល្មើសផ្សេងៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសទូទាំងស្រុកស្ទោងទាំងមូលឲ្យមានប្រសិទ្ធភាពបំផុត។

លើសពីនេះ លោកក៏បានជុំវិញដល់អាជ្ញាធរឃុំរុងរឿងបន្ទាយស្ទោង និងឃុំព្រះដំរី ត្រូវសហការគ្នាជាមួយសេវាករអគ្គិសនីព្រះដំរី ដើម្បីពិភាក្សារកដំណោះស្រាយវិជ្ជមានឡើងវិញជាពិសេសការផ្ដល់សេវានិងផ្គត់ផ្គង់អគ្គិសនីដែលមានភាពអវិជ្ជមាននិងរអាក់រអួលកន្លងមក ជាពិសេសឥរិយាបថអវិជ្ជមានរបស់បុគ្គលិកសេវាករ។

លោកបានណែនាំដល់អាជ្ញាធរឃុំ ទាំងបីខាងលើត្រូវរួបរួមសហការគ្នាក្នុងការគ្រប់គ្រង បែងចែកទឹកនៅតាមប្រឡាយមេ សម្រាប់ស្រោចស្រពស្រែស្រូវ ក៏ដូចជាកសិដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រើប្រាស់ទាំងអស់គ្នា។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun