Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត  នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ទាមទារឱ្យមានការចូលរួម និងការសហការពីគ្រប់ភាគីនៃរដ្ឋបាលខេត្ត ស្របតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ »។

ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ដើម្បីឱ្យផែនការអភិវឌ្ឍន៍ខេត្តកំពង់ធំ ប្រព្រឹត្តិទៅដោយជោគជ័យ សំដៅធ្វើយ៉ាងណាគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ រួមដៃគ្នា សហការគ្នា ដើម្បីសម្រេចកិច្ចការងារនេះ អភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនបន្ថែមទៀត។ សំដៅធ្វើយ៉ាងណាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ប្រទាក់ក្រឡាគ្នា នៅក្នុងការសម្រេចបាននូវចក្ខុវិស័យរួមដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains