Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ចាន់ បញ្ញាវ័ន្ដ ដឹកនាំមន្ត្រីជំនាញចុះធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)ទៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងចុះធ្វើជីវ:សុវត្ថិភាពនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកតាំងគោក ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្

លោក ចាន់ បញ្ញាវ័ន្ដ ដឹកនាំមន្ត្រីជំនាញចុះធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)ទៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងចុះធ្វើជីវ:សុវត្ថិភាពនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកតាំងគោក ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វ

(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញចុះធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ បន្ទាប់មកចុះធ្វើជីវ:សុវត្ថិភាពនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានតាំងគោក សត្តឃាតដ្ឋានរំលង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបន្តធ្វើជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វ ព្រមទាំងដើម្បីចូលរួមការការពារសុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋ។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកចាន់ បញ្ញាវ័ន្ត បានធ្វើជីវសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងបាញ់ថ្នាំសម្លាប់មេរោគក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកបានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការវាយតម្លៃក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វជាលទ្ធផលក្រុមការងារសម្រេចធ្វើបានលើរថយន្តក្នុងនោះឡានដឹកសត្វជ្រូកចំនួន១០ឡាន និងឡានដឹកមាន់ចំនួន១៥ឡាន ការចុះអនុវត្តដោយធ្វើវិធានការជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគបានទាន់ពេលវេលា ឱ្យបានមុនរដូវចូលឆ្នាំចិន វៀតណាម) រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ដែលបរិភោគសាច់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains