Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញទិសដៅការងារឆ្នាំ២០២៥ ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញទិសដៅការងារឆ្នាំ២០២៥ ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

ក្រសួងព័ត៌មានបានបង្ហាញការងារធំៗចំនួន៥សម្រាប់បំពេញនៅឆ្នាំ២០២៥នេះ ដើម្បីអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាទទួលបានសេចក្តីទុកចិត្តនិងគាំទ្រពីសាធារណជន។

ការងារទី១ គឺ ប្រសិទ្ធភាពនៃការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ។ ការងារទី ២ គឺ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ ការងារទី៣ គឺ ការផ្លាស់ការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅឌីជីថល ។ ការងារទី៤គឺការលើកកម្ពស់សន្តិសុខព័ត៌មាន និងការងារ ទី៥គឺការជម្រុញការទូតព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ខែមករា ឆ្នាំ ២០២៥ បានលើកឡើង ថា មូលដ្ឋាននៃការងារសម្រាប់ធ្វើនៅឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ចាប់ផ្ដើមពីការចាប់ប្រាំងនៅឆ្នាំ២០២៤ ទៅការបង្កើនល្បឿននៅឆ្នាំ ២០២៥ ដោយបន្តដំណើរក្នុងល្បឿនមួយបន្តិចម្ដងៗនៃការធ្វើដំណើរទៅមុខ។

ក្រសួងព័ត៌មានត្រូវបំពេញមុខងារស្នូលរបស់ខ្លួនគឺគ្រប់គ្រងនិងដឹកនាំវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ខណៈមុខងារទី ២ គឺគាំទ្រលើកិច្ចការសាធារណៈរបស់ក្រសួងស្ថាប័ន។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ដើម្បីសម្រេចការងារខាងលើនេះ ក្រសួងបានដាក់ចេញ គោលនយោបាយ យុទ្ធសាស្រ្ត និងសកម្មភាព។ ការដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ នេះ គឺដើម្បីបន្តជំរុញ និងលើកកម្ពស់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដែលធ្វើឡើងតាមផែនទីបង្ហាញផ្លូវមួយ បង្ហាញពីចក្ខុវិស័យរយៈពេលខ្លី មធ្យម និងវែង។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ទិសដៅរបស់រដ្ឋាភិបាលគឺ ២៥ឆ្នាំទៅមុខ។ ដូចនេះ ការរៀបចំគោលនយោបាយ ការរៀបចំចក្ខុវិស័យក្នុងក្របខណ្ឌសារព័ត៌មាននិងសោទស្សន៍ក៏ត្រូវសម្លឹងមើលទៅ ២៥ឆ្នាំទៅមុខដែលបច្ចុប្បន្នល្បឿននៃក្រសួងស្ថាប័នកាន់តែលឿនជាមួយនឹងបច្ចេកវិទ្យាដែលតម្រូវអោយយើងទំនើបកម្មទាំងស្ថាប័ននិងទំនើបកម្មទាំងមន្ត្រី៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains