Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎អភិបាលស្រុកស្រុកប្រាសាទបល្ល័ង្ក ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវថែរក្សាការពារធនធានធម្មជាតិឲ្យខានតែបាន

‎អភិបាលស្រុកស្រុកប្រាសាទបល្ល័ង្ក ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវថែរក្សាការពារធនធានធម្មជាតិឲ្យខានតែបាន

‎(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ‎លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងសហការី បានអញ្ជើញចុះសំណេះសំណាលជាមួយនឹងកងកម្លាំងដែលបានឈរជើងការពារធនធានធម្មជាតិ នៅទីបញ្ជាការស្រាល ក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

‎លោកបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងសរុប ដែលបានបំពេញបេសកកម្មនៅទីនេះត្រូវបំពេញតួនាទី/ភារកិច្ច ការពារធនធានធម្មជាតិព្រៃក្នុងដែនសហគមន៍ក្នុងឃុំសាគ្រាម ដែលរាជរដ្ឋាភិបាលបានបង្កើតដើម្បីរក្សាដីរបស់រដ្ឋ និងធនធានធម្មជាតិឱ្យនៅគង់វង្ស ដែលជាផលប្រយោជន៍ យើងទាំងអស់គ្នា និងជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ក៏ដូចជាការចូលរួមថែរក្សា លើកកម្ពស់បរិស្ថាន ការពារធនធានធម្មជាតិជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីផងដែរ។

‎លោកបានអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមថែរក្សាការពារទាំងអស់គ្នា ជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារធនធានធម្មជាតិ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

‎លោកបានបញ្ជាក់បន្ថែម និងព្រមានធ្ងន់ៗដល់ជនណា ដែលរុករានទន្ទ្រានបំផ្លេចបំផ្លិចបំផ្លាញ ឬបំពានបទបញ្ញត្តិ និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារធនធានធម្មជាតិ ជាពិសេសការកាប់ទន្ទ្រានឈូសឆាយយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិដែលជាធនធានធម្មជាតិដល់កម្រត្រូវទទួលខុសត្រូវ និងផ្ដន្ទាទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែង។
‎  
‎លោកអភិបាលស្រុក ជាប្រធានគណៈបញ្ជាការឯកភាពស្រុកបានណែនាំ ក្រើនរំលឹកដល់កងកម្លាំង រដ្ឋបាលឃុំ ព្រមទាំងលោកមេភូមិ អនុភូមិព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសការកាប់ទន្ទ្រានឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរព្រៃឈើ ត្រូវតែអនុវត្តតាមវិធានការច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន៕

‌‎សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួននិងថវិកា១លាន ឃុំសាគ្រាម២០ម៉ឺនរៀល ដល់កងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលនេះផងដែរ៕ អត្ថបទរដ្ឋបាលស្រុកព្រឹក្សាបល្ល័ង្ក ពិនិត្យដោយលោក ធូ កែវមុន្នី។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV