Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ បដិវត្តន៍ពណ៌នៅតែមាន គ្រាន់តែក្រុមប្រឆាំងផ្លាស់ប្តូរវិធីសាស្រ្តប៉ុណ្ណោះ


រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ បដិវត្តន៍ពណ៌នៅតែមាន គ្រាន់តែក្រុមប្រឆាំងផ្លាស់ប្តូរវិធីសាស្រ្តប៉ុណ្ណោះ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ការគ្រប់ គ្រងព័ត៌មាន និងសាធារណៈមតិដែលកិច្ចការងារនេះគឺកាន់តែស្រួចស្រាល់ ហើយកាលណាយើងគ្រប់គ្រងសាធារណៈមតិបានគឺយើងឈ្នះ ក្នុងនេះបើផ្អែកតាមទ្រឹស្តីព័ត៌មានបានលើកឡើងថា”កាលណាគ្រប់គ្រងព័ត៌មានបានល្អ គឺបានទទួលបានជ័យជំនៈ៥០ភាគរយជាស្រេចទៅហើយ។ ប៉ុន្តែបើយើងចាញ់ព័ត៌មានក្នុងសមរភូមិព័ត៌មានគឺយើងចាញ់៥០ភាគរយរួចស្រេចទៅហើយ។

ឯកឧត្តមបានបញ្ជាក់ថា ចំណុចនេះហើយដែលយើងត្រូវយកចិត្តតុកដាក់ឱ្យច្បាស់អំពីការគ្រប់គ្រងសាធារណៈមតិ ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥។ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ទាក់ទិនក្នុងរឿងនេះដែរថាការគ្រប់គ្រងសាធារណៈមតិនេះដូចជាបើពលរដ្ឋទៅបោះឆ្នោតហើយ បើកាលណាគាត់មិនរឹងមាំក្នុងអារម្មណ៍ទេ នឹងនាំឱ្យប្រែប្រួលទៅតាមប្រធានបទ និងបរិបទនោះមានន័យថាអារម្មណ៍របស់គាត់នឹងប្រែប្រួល។ ឯកឧត្តមបានលើកឡើងថា ស្ថានភាពក្នុងក្របខ័ណ្ឌនេះកន្លងមកក្រុមអគតិព្យាយាមបំភ្លៃការពិត ហើយសម្រាប់បដិវត្តន៍ព៌ណយើងឃើញហើយថានៅតែមានទេ គ្រាន់តែគេមានវិធីសាស្រ្តក្នុងការធ្វើ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សម្រាប់វិធីសាស្រ្តរបស់គេគឺរឿងអ្វីក៏ដោយមិនសំខាន់ទេ តួអង្គនយោបាអ្វីក៏ដោយមិនសំខាន់ដែរ អ្វីដែល សំខាន់គឺបញ្ហាអ្វីមួយដែលធ្វើហើយអាចបញ្ឆេះកំហឹងបាន។ ឯកឧត្តមបន្តទៀតថា បានជាយុទ្ធសាស្រ្តក្របខ័ណ្ឌយុទ្ធសាស្រ្តទី៥របស់មហាអំណាចសហរដ្ឋអាមេរិកផ្តួលរំលំបដិវត្ដព៌ណគេប្រើប្រាស់បង្កើតឱ្យមានចលាចលសង្គម ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ «អចឹងបើបង្កើតកន្លែងណាមួយបានគឹគេនឹងធ្វើភ្លាម ឧទាហរណ៍ដូចជា តម្លៃស្រូវ តម្លៃស្រូវ ទាល់តែឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មចេញទៅពន្យល់ បកស្រាយពីបញ្ហាទាំងអស់ហ្នឹងឱ្យយល់ថាពីបញ្ហាកើតឡើងមកពីអ្វី ហើយបើគេគិតតម្លៃស្រូវសព្វថ្ងៃប្រជាកសិករនៅតែចំណេញទេ គ្រាន់តែចំណេញមិនដូចអ្វីដែលគាត់រំពឹងទុកនៅពេលគាត់ចាប់ផ្តើមដាំដុះតែប៉ុណ្ណឹងទេ។ ចំណុចទាំងអស់នេះគឺជារឿងកើតឡើងពីការញុះញង់ទាំងអស់។ឧទាហរណ៍ដូចជារឿង តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលនៅសុខៗក្រុមប្រឆាំង ដើម្បីទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋដើម្បីកុំឱ្យប្រជាពលរដ្ឋមូរខ្លាំងទៅលើការគាំទ្ររាជរដ្ឋាភិបាល ពិសេសព្រែកជីកហ្វូណនតេជោ ពួកគេក៏បង្កើតរឿងរាវផ្សាយព័ត៌មានមិនពិតថាកម្ពុជាកាត់ខេត្ត៤ទៅឱ្យវៀតណាមតាមគម្រោងCLVនេះឯង»។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា នៅពេលរាជរដ្ឋាភិបាលបានធ្វើការដឹកនាំប្រជាពលរដ្ឋឱ្យទៅពិនិត្យព្រំដែន គឺពលរដ្ឋគាត់បានរឹងមាំជឿជាក់ក្នុងចិត្ត ឈប់ជឿក្រុមប្រឆាំងទៀត។ក្រៅពីនេះពួកគេក៏បង្កើតរឿងក្រៅពីខាងកើតទៅខាងលិចវិញគឺសព្វគ្រប់តែម្តង។ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងបន្ថែមថា៖ «ទាំងអស់នេះហើយគឺយើងត្រូវយល់ពីក្របខណ្ឌសាធារណៈមតិដែលមិនអាចកាត់ផ្តាច់បានពីប្រព័ន្ធផ្សព្វផ្សាយរបស់យើងទេ។ ចំណុចនេះការគ្រប់គ្រងជារឿងសំខាន់ អីចឹងចំណុចនេះហើយបានជាយើងពង្រឹង តួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ ហើយផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង»៕ដោយ៖ ដេប៉ូ AKP

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains