Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧)

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧)

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហុីម​ លីម៉េង​ អភិបាលរងខេត្តកំពង់ធំ​ នាព្រឹកថ្ងៃទី ២៣​ ខែមករា​ ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(​ ២០២៥-២០២៧ ) ដើម្បីពិនិត្យឡើងវិញនូវភាពត្រឹមត្រូវនៃ ដំណើរការកម្មវិធីវិនិយោគបីឆ្នាំរំកិលមុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និង អនុម័ត ។

ជាមួយគ្នានោះដែរ ឯកឧត្តម​  ហុីម​ លីម៉េង ថ្លែងថាការរៀបចំផែនការវិនិយោគបីឆ្នាំរំកិលត្រូវដំណើរការស្របតាមការរៀបចំ យុទ្ធសាស្ត្រ ថវិកា និងស្រងប្រមូលផ្តុំនូវធាតុចូលពីគ្រប់ស្ថាប័ន​អង្គភាព​ និងអ្នកពាក់ព័ន្ធក្នុងគោលបំណង ស្វែងយល់រួមគ្នាពីសក្តានុពល ធនធានបញ្ហាប្រឈមតម្រូវការ និងដំណោះស្រាយនានា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន។

ឯកឧត្តម ហុីម​ លីម៉េង​ អភិបាលងខេត្តកំពង់ធំ បានស្នើដល់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រី ជំនាញ ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំ រំកិលឲ្យបានច្បាស់លាស់ និងដោយយកចិត្តទុកដាក់ដើម្បី ប្រជុំឆ្លងក្រុមប្រឹក្សាពិនិត្យ និងអនុម័ត ស្របតាមការ​អភិវឌ្ឍន៍កំណែទម្រង់ការងាររដ្ឋបាលថ្មី​ ដេីម្បីអោយមានភាពរីកចម្រេីនបន្ថែមទៀត។
អត្ថបទដោយ​ យីម​ ប៊ុន​ ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains