Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាននៅក្រុងស្ទឹងសែន បានផ្សព្វផ្សាយដល់អាជីវករលក់សាច់គោ សាច់ជ្រូក និងសាច់ក្របី ឱ្យមានសុវត្ថិភាពដល់អ្នកទិញ

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាននៅក្រុងស្ទឹងសែន បានផ្សព្វផ្សាយដល់អាជីវករលក់សាច់គោ សាច់ជ្រូក និងសាច់ក្របី ឱ្យមានសុវត្ថិភាពដល់អ្នកទិញ

(កំពង់ធំ)÷ ក្រោមការណែនាំចង្អុលបង្ហាញពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ បានចុះពង្រឹងការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វនៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់នៅតាមបណ្តាទីផ្សារទូទាំងខេត្ត ដើម្បីធានាបាននូវសេចក្តីត្រូវការហូបចុកសាច់របស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ចាន់ បញ្ញាវ័ន្ត នឹងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទៅលើអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ នៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន ដែលបានពង្រឹងពីគុណភាពសាច់ ដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ការត្រួតពិនិត្យតាំងពីសត្វរស់រហូតដល់ការពិឃាតរួចរាល់ ដើម្បីឱ្យសាច់មានសុវត្ថិភាព គ្មានជំងឺធានាសុខមាលភាពជូនប្រជាពលរដ្ឋ មុនពេលពិឃាត និងក្រោយពិឃាត។ បន្ទាប់មកទៀតក្រុមជំនាញបានអូសត្រានៅលើសាច់សម្គាល់ថា សត្វទាំងអស់នេះត្រូវបានត្រួតពិនិត្យដោយមន្រ្តីជំនាញបសុពេទ្យយ៉ាងច្បាស់លាស់ នៅពេលដែលគាត់ដឹកចេញទៅលក់នៅតាមទីផ្សារក្រុមការងារបានចេញវិញ្ញាបណ្ណបត្រ បញ្ជាក់ពីអនាម័យសាច់ ដើម្បីយកគាត់យកទៅលក់ចែកចាយនៅទីផ្សារដោយសុវត្ថិភាព។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានសំណូមពរដល់អ្នកទិញទាំងអស់ នៅពេលដែលទិញសាច់ត្រូវពិនិត្យទៅលើផ្ទាំងសាច់នេះ ដែលតម្រូវឱ្យអូត្រានៅលើសាច់ ដែលបានពិនិត្យដោយបសុពេទ្យយ៉ាងពិតប្រាកដ។ បងប្អូនប្រជាពលរដ្ឋដែលពិឃាតសត្វនៅតាមលំនៅដ្ឋាន សូមយកសត្វមកពិឃាតនៅសត្តឃាតដ្ឋាន ដើម្បីឱ្យបសុពេទ្យពិនិត្យពីជំងឺឆ្លងសត្វ ឬរោគសញ្ញាឆ្លងដែលលេចឡើងនៅលើដងខ្លួនសត្វមុនពេលពិឃាត ទាមទារនូវអនាម័យខ្ពស់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ នៅរាល់រដូវបុណ្យទាននីមួយៗចូលមកដល់ តម្រូវការហូបចុកសាច់សត្វ ដែលជាតម្រូវការប្រជាពលរដ្ឋតែងតែមានការកើនឡើងច្រើន ជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់ពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃនៅសត្តឃាតដ្ឋានអាជីវករពិឃាតជ្រូកបាន៨សេវា ជ្រូក៧២ក្បាល អាជីវករពិឃាតគោ/ក្របី២០សេវា(គោ២៣ក្បាល) ក្របី២ក្បាល ។ អត្ថបទលោក ធូ កែវមុនី្ន..ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains