Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកស្នងការនគរបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាការងារកន្សោមអាទិភាពមួយ ក្នុងចំណោមការងារជំនាញមួយចំនួនទៀត

លោកស្នងការនគរបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាការងារកន្សោមអាទិភាពមួយ ក្នុងចំណោមការងារជំនាញមួយចំនួនទៀត

(កំពង់ធំ)÷ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យភូមិសាស្រ្ត តាមដងផ្លូវជាតិលេខ៦ ដែលប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីព្រំប្រទល់ខេត្ត ក្នុងស្រុកតាំងគោក រហូតដល់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងឱ្យដឹងថា ការចុះត្រួតពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងនូវគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងបង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍  ឱ្យមានកម្រិតទាប ក្នុងគោលបំណងថែរក្សាបានអាយុជីវិតទ្រព្យសម្បត្តិជាបុគ្គល និងទ្រព្យសម្បត្តិជាសាធារណៈ។ គ្រោះថ្នាក់ចរាចរណ៍ ដែលបានបំផ្លិចបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិ រុញច្រានជីវភាពគ្រួសារឱ្យធ្លាក់ចូលក្នុងជីវភាពក្រីក្រី បន្សល់ទុកជនពិការភាព បុរសពោះម៉ាយ ស្ត្រីមេម៉ាយ កូនកំព្រា បាត់បង់អនាគត ជីវភាពគ្រួសារមានការលំបាក។

សូមបញ្ជាក់ដែរថា រយៈពេលកន្លង លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីជំនាញ កម្លាំងអធិការនគរបាល នៃដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវ ÷១-បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ឲ្យមានការចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានព្រមៗគ្នា ដើម្បីកាត់បន្ថយហានិភ័យ ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍។ ២- បញ្ចុះកងកម្លាំងជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ចេញសាលារៀន
និងអ្នកធ្វើដំណើរតាមទីប្រជុំជន ផងដែរ ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យហើយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains