Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សួគ៌ ប៊ុនធង បានលើកឡើងថាផ្លូវលំថ្មីៗនៅក្នុងមូលដ្ឋាន គឺជាសរសៃឈាមក្នុងការអភិវឌ្ឍជនបទកាន់តែប្រសើរឡើង

លោក សួគ៌ ប៊ុនធង បានលើកឡើងថាផ្លូវលំថ្មីៗនៅក្នុងមូលដ្ឋាន គឺជាសរសៃឈាមក្នុងការអភិវឌ្ឍជនបទកាន់តែប្រសើរឡើង

(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង បានលើកឡើងថាផ្លូវលំថ្មីៗនៅក្នុងមូលដ្ឋានគឺជាសរសៃឈាមក្នុងការអភិវឌ្ឍជនបទកាន់តែប្រសើឡើង លោកអភិបាលរងស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសក្នុងការដេញថ្លៃថវិកាមូលនិធិឃុំសំព្រោជ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នៅសាលាឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ផ្លូវលំដែលបានកសាងក្រោមថវិកាមូលនិធិឃុំគឺជាសសៃឈាម និងជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍមូលដ្ឋាន និងសុខុមាលភាពពលរដ្ឋជាពិសេសបានសម្រួលសព្វសារពើក្នុងការធ្វើដំណើរទាំងសិស្សានុសិស្សទៅសាលារៀន កសិករដឹកកសិផលទៅកាន់ទីផ្សារ ក៏ដូចជាអ្នកជំងឺទៅកាន់មន្ទីពេទ្យបានឆាប់រហ័ស និងងាយស្រួលជាងមុនថែមទៀត។ ជាមួយគ្នានេះគឺត្រូវបង្កើនការផ្ដល់សេវាជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សជាងមុនថែមទៀត ជាពិសេសសុខទុក្ខសុខកុមារភាពជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពដែលបានមកដល់មូលដ្ឋានខ្លួន លើសពីនេះទៀត អាជ្ញាធរឃុំត្រូវធ្វើផ្លូវឱ្យបានធំទូលាយមានចំណីផ្លូវត្រឹមត្រូវតាមប្លង់សុរិយោដីបានកំណត់ ដើម្បីធានានានូវផ្លូវដែលធ្វើដំណើរបានឆាប់រហ័ស និងមានគុណភាព។

លើសពីនេះទៀត លោកបានណែនាំបន្ថែម ដល់អាជ្ញាធរឃុំ ត្រូវប្រើគ្រប់រូបភាពកម្លាំងចម្រុះនិងមធ្យោបាយសរុប ក្នុងការទប់ស្កាត់អំពើអាណាធិបតេយ្យនៃសត្វពាហនៈ ដែលតែងតែបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានខ្លួ នៅលើផ្លូវជាតិលេខ៦ ឱ្យខាងតែបាន ដើម្បីរក្សានូវសុវត្ថិភាពចរាចរណ៍ជូនសាធារណជន តាមការណែនាំនិងចង្អុលបង្ហាញរបស់លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង។

ជាចុងបញ្ចប់លោក សួគ៌ ប៊ុនធង បានណែនាំដល់អ្នកដែលបាន ឈ្នះពីការដេញថ្លៃ ត្រូវការកសាងផ្លូវនេះប្រកបដោយបទដ្ឋានបច្ចេកទេសសំណង់ កិច្ចសន្យា ដើម្បីធានានូវគុណភាពប្រើប្រាស់ យូរអង្វែងនិងកេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ថា គម្រោងមូលនិធិឃុំដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះគឺការកសាងផ្លូវក្រួសក្រហមប្រវែង២,៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ក្រួសក្រហម ០,១៥ម៉ែត្រ ចាក់ដីសកម្រាស់០,៧៥ម៉ែត្រ លូទោលអង្កត់ផ្ចិត៨០០មីលីម៉ែត្រប្រវែង៧ម៉ែត្រ១កន្លែង និងស្លាកគម្រោង១ ជាមួយថវិកាប៉ាន់ស្មានសរុប២៥៧ ,១៣៣ ,៦៤០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV