វេទីកាផ្សព្វផ្សាយពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ នៅវត្តរការជួរ ឃុំក្លែង ស្រុកសណ្តាន់
. (កំពង់ធំ)÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានរៀបចំវេទីកាផ្សព្វផ្សាយពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ នៅវត្តរការជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
វេទិកាអប់រំផ្សព្វផ្សាយពិនិត្យនិងព្យាបាលភ្នែក បានអញ្ជើញចូលរួមដោយលោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ឡេងមោនីផា ប្រធានការិយាល័យសុខភាព នាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី លោកស្រីហួតបុិច
មកពីអាគារចក្ខុរោគមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ លោក ឌី សុខ មេឃុំក្លែង និងក្រុមការងារមកពីមន្ទីរកិច្កការនារី មកពីអគារ មកពីក្រសួងកិច្ចការនារី មកពីមណ្ឌលសុខភាពឈើ មេភូមិ មេឃុំ ប្រជាការពាភូមិដែលមានប្រជាពលរដ្ឋចូលរួមសរុប២០៣នាក់ ស្រី១៣៤។
លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានលើកឡើងថាវេទកានេះបានប្រារពឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ប្រជាជនឱ្យយល់ដឹងកាន់តែច្បាស់ពីសុខភាពភ្នែក និងទទួលបានការពិនិត្យភ្នែកនៅនិងកន្លែងនៅក្នុងសហគមន៍ ព្រមទំាងធ្វើការបញ្ជូនទៅទទួលការព្យាបាលភ្នែក ដូចជាការបកបាយភ្នែក ការបកកន្ទុយថ្លែនភ្នែកផ្សេងៗទៀតដោយឥតគិតថ្លៃ ។
លោកស្រី ឡេងមោនីផា ប្រធានការិយាល័យសុខភាព នាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី បង្ហាញចំនួនអ្នកមកពិនិត្យ។ក្នុងនោះចំនួនអ្នកដែលបានពិនិត្យភ្នែកសរុប១៩៧នាកើ ស្រី១៣១នាក់÷ភ្នែកឡើងបាយ ៦៥នាក់ ស្រី៤៥នាក់ ភ្នែកកន្ទុយថ្លែន៣១នាក់ ស្រី២៥នាក់ ជំងឺភ្នែកក្រហម០៧នាក់ ស្រី០៤នាក់ ស្ងួតភ្នែក០៤នាក់ស្រី០២នាក់ កំហុសកំណុំ៧៦នាក់ ស្រី៤៦នាក់ អាល្លែកហ្សីភ្នែក១១នាក់ ស្រី០៨នាក់ សំលាកកញ្ចក់ភ្នែក០១នាក់ ផ្សេងៗចំនួន០២ ស្រី០១នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ៥៨ ស្រី៤០នាក់ ក្នុងនោះបាយភ្នែក៥២នាក់ស្រី៣៥នាក់ និងកន្ទុយថ្លែនភ្នែក០៦នាក់ ស្រី០៥នាក់ផងដែរ។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។