ឯកឧត្តម ម៉ាន សុគ្រី ចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងចំណេះសំណាលជាមួយម្ចាស់ដីស្រែជួល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងចំណេះសំណាលជាមួយម្ចាស់ដីស្រែជួល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាន សុគ្រី បានមានប្រសាសន៍ថា រោងម៉ាស៊ីនកិនស្រូវ១៦៨៨(ស្រុកស្ទោង) បានសំណេះសំណាលជាមួយអ្នកគ្រប់គ្រងទុន និងលទ្ធភាពរោងម៉ាស៊ីនទទួលទិញស្រូវ OM5451 តម្លៃ៨០០-៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសំងូតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន១២.០០០តោន និងពិនិត្យច្រវ៉ាក់ផលិត ក្នុងរោងម៉ាស៊ីន។ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង(ស្រុកស្ទោង) សំណេះសំណាលជាមួយម្ចាស់រោងពីបញ្ហាទុន និងលទ្ឋភាពទទួលទិញស្រូវ OM5451ភូ តម្លៃ៨០០រៀលក្នុង១គីឡូក្រាម មានឃ្លាំងសំងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងបានជួបសំណេះសំណាលជាមួយម្ចាស់ដីស្រែ៣នាក់ ក្នុងពេលនោះដែរឯកឧត្តមបានស្វែងយល់ពីការលំបាករបស់កសិករ និងអ្នកមានដីស្រែជួល និងបានសំណូមពរដល់ម្ចាស់ដីមានការយោគ កសិករដែលបានជួលដ៏ខ្លួនធ្វើឱ្យពួកគាត់អាចមានលទ្ឋភាពបន្តផលិតនៅរដូវឬឆ្នាំក្រោយទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ និងបានបន្តធ្វើស្រែរបស់កសិករ។ រោងម៉ាស៊ីនកិនស្រូវAmru Rice បានសំណេះសំណាលជាមួយអ្នកគ្រប់គ្រងអំពីទុន និងលទ្ឋភាពរោងម៉ាស៊ីនទទួលទិញស្រូវ OM5451 ៨២០រៀលក្នុង១គីឡូក្រាម មានលទ្ឋភាពសំងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងពិនិត្យច្រវ៉ាក់ផលិតកម្មក្នុង។ រោងម៉ាស៊ីន BRM(សន្ទុក)បានសំណេះសំណាលជាមួយអ្នកគ្រប់គ្រងអំពីទីផ្សារ មុន និងលទ្ឋភាពរោងម៉ាស៊ីនទទួលទិញស្រូវ OM545 ៨១០-៨៣០រៀលក្នុង១គីឡូក្រាមមានលទ្ធភាពសំងួតបាន៥៥០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងពិនិត្យច្រវ៉ាក់ផលិតកម្ម។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនធ្វើស្រែប្រាំងបានពីរដងក្នុងមួយឆ្នាំ ហើយប្រើពូជរបស់វៀតណាម ដែលមានតម្លៃថោក ធ្វើឲ្យប្រជាពលរដ្ឋពុំសូវសប្បាយចិត្តក្នុងការធ្វើស្រែប្រាំងនៅឡើយ។ រោងចក្រជាច្រើនកន្លែងនៅខេត្តកំពង់ធំក៏មានការទិញស្រូវច្រើនប្រភេទដើម្បីផលិតជាអង្ករយកទៅលក់ក្នុងស្រុក និងក្រៅប្រទេស ដែលជាផលិតផលខ្មែរសុទ្ធសាធ ក្នុងការប្រកួតយកជ័យលាភីជូនប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បានចុះពិនិត្យទីតាំងរោងចក្រម៉ាស៊ីនកិនស្រូវចំនួន៤គឺ រោងម៉ាស៊ីនកិនស្រូវ១៦៨៨ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង (ស្ថិតនៅស្រុកស្ទោង) រោងម៉ាស៊ីនកិនស្រូវAmru Rice (ស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក) និងរោងម៉ាស៊ីន BRM (ស្ថិតនៅស្រុកសន្ទុក)ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។