Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ចូលរួមពិធីដង្ហែព្រះពុទ្ធបដិមាករ  និង​ពុទ្ឋាភិសេក​  នៅវត្តឥន្ទកុមារ ស្រុកកំពង់ស្វាយ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ចូលរួមពិធីដង្ហែព្រះពុទ្ធបដិមាករ  និង​ពុទ្ឋាភិសេក​  នៅវត្តឥន្ទកុមារ ស្រុកកំពង់ស្វាយ

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួម​ជាមួយ​ព្រតេជគណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​យ៉ាង​ច្រើន​កុះករ​ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធបដិមាករចំនួន៥អង្គ  និង​ពុទ្ឋាភិសេក​ នៅវត្តឥន្ទកុមារ ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគណ យាន​ ស្រេង ព្រះគ្រូចៅអធិការវត្តឥន្ទកុមារ ដែលព្រះអង្គបានខិតខំប្រឹងប្រែងដឹកនាំ​ និង​មានការ​ចូលរួម​ពី​សប្បុរស​ជន​នានា​ក្នុងការកសាងសមិទ្ធផលនៅក្នុងវត្ត មានជាអាទិ៍ របងថ្មព័ទ្ធជុំវិញវត្ត ក្លោងទ្វារ ផ្លូវបេតុង ស្រះទឹក និងសមិទ្ធផលនានា​ក្នុងវិស័យព្រះពុទ្ធសាសនាជាច្រើនទៀត នៅក្នុងវត្តឥន្ទកុមារនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្រោមម្លប់សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលកាលពីក្នុងរបបប្រល័យពូជសាសន៍ប៉ុល​ ពត​ ត្រូវ​ពួក​​វាបំផ្លាញដល់ឬសគល់​ តែពេលនេះយើងមានវត្តអារាមជាង៥ពាន់វត្ត និងមាន​ព្រះសង្ឃគង់នៅជាង​ ៧​ ម៉ឺនអង្គ កំពុងប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ដេីម្បី​ចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធបដិមាករ និង​ពុទ្ឋាភិសេកនាពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និង​សហការី​បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  មកប្រគេនព្រះសង្ឃនៅក្នុងវត្តឥន្ទកុមារ មានដូចជា អង្ករចំនួន២៥០គីឡូក្រាម មីជាតិចំនួន១០កេស ត្រីខកំប៉ុងចំនួន១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យួរ និងថវិកាមួយចំនួន ផងដែរ​ ។

ព្រះតេជគណ​ យាន ស្រេង ព្រះគ្រូចៅអធិការវត្ត បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ តាមរយ:ឧត្តមសេនីយ៍ទោ​ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ជួយដល់ព្រះសង្ឃ  អតីតយុទ្ធជននិងប្រជាជន​ ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ពិសេសបានជួយឧបត្ថម្ភជាច្រើនលើករួចមកហើយ នៅទីអារាមវត្តឥន្ទកុមារនេះ និងសូមជូនពរសម្តេចលោកជំទាវ និងលោក​ លោកស្រីទាំងអស់​ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains